តម្រងនោមមានតួនាទីសំខាន់នៃមុខងារបញ្ចេញក្នុងរាងកាយរបស់យើង។ ប្រសិនបើតម្រងនោមមានបញ្ហា វាអាចបង្កឲ្យមានផលវិបាកដល់សុខភាពធ្ងន់ ។
តម្រងនោម ត្រូវបានគេចាត់ទុកជាសរីរាង្គមួយផ្នែកដែលមានមុខងារសំខាន់បំផុតក្នុងការសម្អាតឈាម ជួយផលិតអ័រម៉ូន ស្រូបយករ៉ែ ផលិតទឹកនោម បណ្តេញជាតិពុល និងអាស៊ីតចេញពីរាងកាយ។ ក៏ប៉ុន្តែ អ្នកជំនាញបានបង្ហាញថា ទង្វើប្រចាំថ្ងៃមួយចំនួនដែលគ្រប់គ្នាគិតថាធម្មតា អាចបំផ្លាញ់តម្រងដោយមិនដឹងខ្លួន។
ខាងក្រោមនេះជាទ្វើដែលអ្នកគួរតែប្រុងប្រយ័ត្ន៖
១.ទទួលទានទឹកតិតពេក ធ្វើឲ្យជាតិពុល មិនងកាកសំណល់ផ្សេងមិនបានសម្អាតចេញអស់ពីរាងកាយ ហើយយូរៗទៅវានឹងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ត្រងនោម។
២.ទទួលទានអំបិលច្រើនពេកធ្វើឲ្យតម្រងនោមធ្វើការធ្ងន់ តែបើអ្នកមិនប្តូរទម្លាប់នេះទេតម្រងនោមនឹងឆាប់ខូច។
៣.ចូលចិត្តទប់នោម ដែលអាចបណ្តោលឲ្យតម្រងនោមមានសម្ពាធខ្លាំង ហើយវាអាចបង្កទៅជាក្រួសបាន។
៤.ចូលចិត្តបរិភោគសាច់ក្រហមច្រើនពេក ធ្វើឲ្យប្រូតេអ៊ីននៅក្នុងសាច់ផលិតទៅជាអាស៊ីតច្រើនក្នុងឈាម ដែលអាចបំផ្លាញតម្រងនោមយ៉ាងងាយ។
៥.ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានភេសជ្ជ:ដែលមានជាតិផ្អែម ឬភេសជ្ជ:ប៉ូវកំម្លាំងច្រើនពេក អាចបណ្តោលឲ្យតម្រងនោមចុះខ្សោយ។
៦.ទទួលទានគ្រឿងស្រវឹងរាល់ថ្ងៃ វានឹងធ្វើការបំផ្លាញតម្រងនោមបន្តិចម្តងដោយមិនដឹងខ្លួន។៧.ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ពេក ធ្វើឲ្យរាំងស្ទះដល់លំហូរទឹកនោម ហើយប្រសិនបើសកម្មភាពបែបនេះនៅតែបន្ត យូរៗទៅអាចធ្វើឲ្យខូចតម្រងនោមជាមិនខាន៕