ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីការពារស្បែកមិនឲ្យកើតមហារីក។ តើមានអ្វីខ្លះទៅ?
ដំបូង អ្នកគួរតែកុំឲ្យស្បែកអ្នកស្ថិតក្រោមកម្តៅថ្ងៃដ៏ក្តៅច្រើនពេក ដោយគួរតែលាបឡេការពារកម្តៅថ្ងៃ ពាក់មួក ពាក់អាវដៃវែង ស្លៀកខោជើងវែង និងពាក់ស្រោមដៃជាដើម។ បន្ទាប់មក អ្នកគួរតែកែទម្លាប់មិនល្អចោល ដោយគួរតែកុំញ៉ាំតែក្រាស់ច្រើនពេក មិនជក់បារី និងមិនចូលគេងយប់ជ្រៅ ដោយចូលគេងពីព្រលប់។ បន្ទាប់មកទៀត អ្នកគួរតែពិសារទំពាំងបាយជូរ ផ្លែទទឹម ក្រូចឃ្វិច ព្រមទាំងញ៉ាំតែបៃតង។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យស្បែកមានសុខភាពល្អ គួរតែធ្វើតាមវិធីទាំងឡាយខាងលើនេះ ទើបមិនងាយប្រឈមនឹងមហារីក៕