ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេល៣ដែលសម្ពាធឈាមរបស់អ្នកងាយបុកឡើងខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលក្រោកពីគេងចន្លោះពីម៉ោង៦ដល់ម៉ោង៩ព្រឹក ជាពេលដែលអ្នកកើតជំងឺលើសសម្ពាធឈាមគ្រោះថ្នាក់ជាងគេ ព្រោះជាពេលដែលឈាមងាយបុកឡើងណាស់។ នេះដោយសារតែក្នុងពេលគេង មិនមានជាតិទឹកចូលក្នុងខ្លួន ដោយធ្វើឲ្យឈាមប្រែជាស្អិត។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ក្នុងរយៈពេលនេះ។
- ជាធម្មតា ក្រោយពេលដែលយើងពិសារបាយរួច ឈាមនឹងរត់មកត្រង់ក្រពះ និងពោះវៀនច្រើន។ មានមនុស្សភាគច្រើនតែងតែងងុយគេងក្នុងពេលនោះព្រោះតែឈាមប្រមូលផ្តុំត្រង់ក្រពះ និងពោះវៀន ដោយធ្វើឲ្យឈាមមិនអាចរត់ទៅផ្គត់ផ្គង់ខួរក្បាលបានគ្រប់គ្រាន់។ ក្នុងពេលនោះហើយជាពេលដែលសម្ពាធឈាមងាយបុកឡើងខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរបរិភោគឆ្អែតខ្លាំងពេកនោះទេ។
- នៅពេលដែលអ្នកប្រឹងបត់ជើងធំខ្លាំងពេក នឹងងាយធ្វើឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំបន្លែ ផ្លែឈើ និងទឹកឲ្យបានច្រើន ដើម្បីចៀសពីអាការៈទល់លាមកដែលអាចធ្វើឲ្យសម្ពាធឈាមអ្នកឡើងដោយមិនដឹងខ្លួន៕