កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីផ្លែឈើទាំង៩ប្រភេទដែលអាចធ្វើឲ្យស្បែកអ្នកស្អាត។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីបន្លែទាំង៣ប្រភេទវិញម្តង។ តើមានអ្វីខ្លះទៅ?
ក្រៅពីផ្លែឈើ អ្នកអាចញ៉ាំប៉េងប៉ោះបាន ព្រោះនៅក្នុងបន្លែមួយប្រភេទនេះមានសារធាតុម្យ៉ាងដែលអ្នកនឹកស្មានមកដល់ ហើយសារធាតុនេះឯងដែលអាចជួយការពារស្បែកអ្នកមិនឲ្យចាស់ ដោយមានភាពរស់រវើក។ ម្យ៉ាងទៀតវាក៏អាចជួយការពារមិនឲ្យស្បែកអ្នកខូចដោយសារតែកម្តៅថ្ងៃនោះទេ។
ដំឡូងបារាំងគឺជាបន្លែដែលអ្នកគួរតែញ៉ាំ ព្រោះវាមិនត្រឹមតែល្អចំពោះសុខភាពអ្នកទេ វាថែមទាំងអាចជួយរក្សាសម្រស់អ្នកទៀតផង។ វាមិនត្រឹមតែអាចជួយពន្យារភាពចាស់នៃស្បែកអ្នក ថែមទាំងអាចជួយធ្វើឲ្យឈាមអ្នកដើរស្រួល ដោយមិនធ្វើឲ្យអ្នកមានអាការៈហើមនោះទេ។ ម្យ៉ាងទៀតវាក៏ជួយការពារមិនឲ្យស្បែកអ្នកឡើងកន្ទួលក្រហមដូចគ្នា។
យើងខ្ញុំជឿជាក់ថាមានមនុស្សមួយចំនួនមិនចូលចិត្តញ៉ាំត្រសក់នោះទេ ប៉ុន្តែតើអ្នកដឹងទេថាត្រសក់ក៏អាចជួយរក្សាស្បែកអ្នកឲ្យស្អាតដែរ។ ក្រោយពេលដែលអ្នកពិសាររួច វានឹងជួយធ្វើឲ្យស្បែកអ្នកស ថែមទាំងអាចជួយអ្នកបញ្ចុះទម្ងន់បានទៀតផងដោយនៅក្នុងនោះសំបូរទៅដោយវីតាមីនជាច្រើនប្រភេទ៕