ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់មួយប្រភេទដែលប្រៀបដូចជាស្ករ។ តើមានអ្វីខ្លះទៅ?
ជាធម្មតា មានមនុស្សមួយចំនួនតែងតែប្រើខ្លាញ់ជ្រូកមកធ្វើម្ហូប ព្រោះវាមានរសជាតិឆ្ងាញ់ ហើយក៏តែងគិតថាវាមានផ្ទុកសារធាតុចិញ្ចឹម។ ប៉ុន្តែតើអ្នកដឹងទេថាក្រោយពេលដែលញ៉ាំច្រើន នឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ដោយអាចធ្វើឲ្យអ្នកលើសខ្លាញ់។ ជាពិសេស ក៏អាចធ្វើឲ្យសរសៃឈាមរបស់អ្នករងសម្ពាធផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងអាចធ្វើឲ្យជាតិស្ករក្នុងខ្លួនអ្នកគ្មានលំនឹង ដោយធ្វើឲ្យឡើងខ្ពស់ ធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីបរិមាណខ្លាញ់ជ្រូកដែលស្រូបចូលក្នុងរាងកាយរបស់អ្នក ទើបមិនធ្វើឲ្យសុខភាពប្រឈមនឹងគ្រោះថ្នាក់៕