ទឹកដោះពពែតែងតែត្រូវបានទទួលស្គាល់ថាងាយស្រួលរំលាយតាមលក្ខណៈធម្មជាតិ។ Kabrita បានទាញយកអត្ថប្រយោជន៍នៃទឹកដោះពពែចូលទៅក្នុងរូបមន្តអាហារទឹកដោះពពែរបស់យើងដែលត្រូវបានរចនាឡើងសម្រាប់ទារកនិងកុមារតូចៗ។
ទឹកដោះគោនិងទឹកដោះពពែមានភាពខុសគ្នាសំខាន់ៗមួយចំនួន។ តើទឹកដោះពពែពិតជាអស្ចារ្យមែនទេ? យើងគិតអញ្ចឹង!
ស្វែងយល់ពីហេតុផលដែលទឹកដោះពពែល្អជាង
១- ប្រូតេអ៊ីនងាយរំលាយ
បើប្រៀបធៀបទៅនឹងទឹកដោះគោ ប្រូតេអ៊ីនទឹកដោះពពែមានលក្ខណៈតូចជាងនិងទន់ជាង
ហើយជូយបង្កើតស្រទាប់ទន់ក្នុងក្រពះដែលនាំឱ្យមានការរំលាយបានរហ័សនិងងាយស្រួល។
២- ខ្លាញ់ល្អ
ខ្លាញ់ដែលមាននៅក្នុងទឹកដោះពពែក៏ងាយរំលាយតាមលក្ខណៈធម្មជាតិផងដែរ។ វាតូចជាង
ខ្លាញ់នៅក្នុងទឹកដោះគោហើយសំបូរទៅដោយអាស៊ីតខ្លាញ់ចង្វាក់ខ្លីនិងមធ្យម ងាយនឹងត្រូវបានបំបែកក្នុងប្រព័ន្ធរំលាយអាហារ។
៣- ប្រ៊ីបាយអូទិច
បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែមានផ្ទុកនូវសារធាតុ gut-supportive prebiotic oligosaccharides ៦ដងលើសទឹកដោះគោ
៤- មានរូបត្ថម្ភច្រើនពីធម្មជាតិ
ទឹកដោះពពែសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។ បើប្រៀបធៀបទៅនឹងទឹកដោះគោ
វាថែមទាំងមានផ្ទុកនូវជីវចំរុះរ៉ែដែលមានគុណភាពខ្ពស់។
៥- ការជ្រើសរើសរូបមន្តទឹកដោះពពែ Kabrita
ទឹកដោះពពែងាយរំលាយតាមលក្ខណៈធម្មជាតិជាមួយនឹងប្រូតេអ៊ីនដ៏ល្អសម្រាប់ទារក។ ដូចគ្នានឹងទឹកដោះគោដែរ ទឹកដោះពពែក៏ត្រូវការកែសម្រួល និងបន្ថែមជីវជាតិដើម្បីបំពេញតំរូវការអាហារូបត្ថម្ភជាក់លាក់សម្រាប់ក្មេងតូចៗ។
Kabrita យើងស្រាវជ្រាវ និង អភិវឌ្ឍរូបមន្តអាហាររូបត្ថម្ភ Kabrita យ៉ាងផ្ចិតផ្ចង់ និងប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ non-GMO ដោយបង្កើតរូបមន្តដែលមានសុវត្ថិភាពជាមួយនឹងរសជាតិស្រាលងាយស្រួលទទួលទាន។
ទន់ល្អងាយរំលាយក្នុងក្រពះ
ជាមួយនឹងសារធាតុ casein ដែលស្រដៀងទៅនឹងទឹកដោះម្តាយ និងការរំលាយអាហារល្អប្រសើរជាងទឹកដោះគោ រូបមន្តទឹកដោះពពែ Kabrita ងាយរំលាយតាមបែបធម្មជាតិនិងទន់ល្អក្នុងក្រពះ។
ការបន្ថែមជីវជាតិអោយសមស្រប
រូបមន្តទឹកដោះពពែត្រូវបានបំពេញបន្ថែមជាមួយនឹងសារធាតុចិញ្ចឹម វីតាមីនចំនួន២២ និងជាតិរ៉ែរួមបញ្ចូលទាំងអាស៊ីតហ្វូលិក ដែក និង DHA។
គុណភាពខ្ពស់និងរសជាតិស្រទន់
ត្រូវបានផលិតជាមួយទឹកដោះពពែដែលមានគុណភាពខ្ពស់ non GMO រូបមន្តទឹកដោះពពែ Kabrita គឺជារូបមន្តតែមួយគត់ដែលត្រូវបានបញ្ជាក់ថាគ្មានជាតិ glyphosate-residue ដែលអាចប៉ះពាល់ដល់សុខភាព។
រូបមន្តទឹកដោះពពែ Kabrita អាចជាដំណោះស្រាយសម្រាប់កុមារដែលមានរោគសញ្ញាទាក់ទងទៅនឹងភាពរំញោចទឹកដោះគោ (Cow milk sensitivity) ប្រតិកម្មទឹកដោះគោអាចមានរោគសញ្ញា ស្រាលទៅមធ្យមដែលទាក់ទងនឹងទឹកដោះគោដូចជា៖
- ហើមពោះ, រាគរូស, ការទល់លាមក
- ជម្ងឺស្បែក
- ឈឺទ្រូង
- ឈឺត្រចៀកជារឿយៗ
- ការច្រាលភើ
- ហៀរសំបោរជារើយៗ
ប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះពពែបង្កើតនូវកំណកទន់ៗនៅក្នុងក្រពះ ហើយត្រូវបានរំលាយយ៉ាងលឿនប្រហាក់ប្រហែលទឹកដោះម្តាយ។ រូបមន្តទឹកដោះពពែ Kabrita ងាយស្រួលរំលាយនិងទន់ក្នុងក្រពះ។
ឪពុកម្តាយប្រាប់យើងថារូបមន្តទឹកដោះពពែ Kabrita គឺជាដំណោះស្រាយសម្រាប់កូនតូចៗរបស់ពួកគេដែលមានរោគសញ្ញាទាក់ទងនឹងភាពរំញោចទឹកដោះគោ (Cow milk sensitivity) ចុះចំពោះប្រតិកម្ម Lactose និងប្រូតេអ៊ីនទឹកដោះគោ?
ប្រតិកម្ម Lactose
ជារឿយៗ Lactose ត្រូវចាត់ទុកជាបញ្ហាក្រពះរបស់ទារកប៉ុន្តែវាជាប្រភពកាបូអ៊ីដ្រាតសំខាន់នៅក្នុងទឹកដោះម្តាយ។ Lactose មានលក្ខណៈដូចគ្នា មិនថាប្រភព (ទឹកដោះម្តាយ ទឹកដោះគោ ឬទឹកដោះពពែ)។ យោងតាមបណ្ឌិតសភាពេទ្យកុមារអាមេរិច ប្រតិកម្ម Lactose គឺកម្រសម្រាប់កុមារអាយុក្រោម ២-៣ឆ្នាំ។ ប្រតិកម្ម Lactose គួរត្រូវបានធ្វើរោគវិនិច័្ឆយដោយអ្នកជំនាញថែទាំសុខភាព។ រូបមន្តទឹកដោះពពែ Kabrita មិនសមស្របសម្រាប់កុមារដែលមានជម្ងឺ galactosemia និង/ឬអាឡាក់ហ្ស៊ី Lactose ពីកំណើតទេ។
អាការៈទូទៅឬទេ?៖ កម្រចំពោះក្រោមអាយុ២-៣ឆ្នាំ
ការណែនាំ៖ ការជៀសវាង lactose។ ប្រើរូបមន្តមិនមានជាតិ lactose
អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ
អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរ និងប៉ះពាល់ ២-៣% ដល់កុមារអាយុក្រោម១ឆ្នាំ។ រោគសញ្ញាអាចនឹងកើតមានភ្លាមៗឬយឺត វាអាចរាប់បញ្ចូលទាំងរោគសញ្ញាកម្រិតមធ្យមនិងធ្ងន់ធ្ងរ ដូចជាហៀរសំបោរ ក្អួត ពិបាកដកដង្ហើម និងមានឈាមក្នុងលាមក។ អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោគួរតែត្រូវបានវាយតម្លៃ និងធ្វើរោគវិនិច្ឆ័យដោយអ្នកជំនាញថែទាំសុខភាព។ រូបមន្តទឹកដោះពពែ Kabrita មិនសមស្របសម្រាប់កុមារដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានអាឡាក់ស្ស៊ីទៅនឹងប្រូតេអ៊ីនទឹកដោះគោទេ។
អាការៈទូទៅឬទេ?៖ ២-៣% អាយុក្រោម១ឆ្នាំ
ការណែនាំ៖ ការជៀសវាងប្រូតេអ៊ីនទឹកដោះគោនិងពពែ ប្រើ រូបមន្តពិសេស hydrolyzed/hypoallergenic
ក្នុងចំណោមរូបមន្តទឹកដោះពពែទាំងអស់ ទឹកដោះពពែ Kabrita គឺជារូបមន្តដែលពេញនិយមជាងគេបំផុត។ Kabrita ជាផលិតផលប្រទេសហូឡង់១០០% ដោយក្រុមហ៊ុន Ausnutria ដែលជាក្រុមហ៊ុនជំនាញផលិតអាហាររូបត្ថម្ភទារកជាង៨០ឆ្នាំ។ ទឹកដោះពពែម្សៅ Kabrita បានរួមបញ្ចូលទឹកដោះពពែដែលងាយស្រួលរំលាយ ជាមួយសារធាតុចញ្ចឹមសំខាន់ៗនិងមានតំលៃដូចជា DHA, Omega 3 fatty acids, dietary fibers (GOS) និង OPO (Beta-Palmitate)។ មូលហតុទាំងនេះហើយដែលធ្វើអោយរូបមន្តទឹកដោះពពែKabrita ជាជម្រើសដ៏ល្អសំរាប់ក្មេងតូច៕
ដើម្បីស្វែងយល់បន្ថែមពី Kabrita សូមចូលទៅកាន់៖ www.kabritakh.com