ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួនដែលប្រាប់ថាថ្លើមកំពុងកើតមានបញ្ហា។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាព្រឹកឡើង អ្នកក្រោកពីគេង ក្នុងមាត់ប្រែជាល្វីង នោះថ្លើមអ្នកកំពុងតែជួបនឹងបញ្ហាហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ហើយទៅពិនិត្យមើលឲ្យបានច្បាស់ទើបអាចព្យាបាលបានទាន់ពេលវេលា។
- បើព្រឹកឡើងក្រោយពេលដែលក្រោកពីគេង ត្រង់ថ្លើមរបស់អ្នកបែរជាកើតអាការៈឈឺ អ្នកក៏គួរតែប្រយ័ត្ន ព្រោះថ្លើមរបស់អ្នកអាចនឹងកំពុងតែកើតជំងឺអ្វីមួយដោយអ្នកមិនដឹងហើយ។
- នៅពេលដែលថ្លើមអ្នកកើតមានបញ្ហា នោះព្រឹកឡើងក្នុងពេលដែលអ្នកដុសធ្មេញអាចនឹងចេញឈាមដោយមិនដឹងខ្លួនបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈមួយនេះផងដែរ មិនគួរធ្វេសប្រហែសឡើយ។
- នៅពេលដែលស្បែករបស់អ្នកប្រែជារមាស់ ហើយទៅជាពណ៌លឿង អ្នកគួរតែប្រយ័ត្នពីសុខភាពថ្លើមរបស់អ្នក ព្រោះវាកំពុងតែប្រឈមនឹងជំងឺអ្វីមួយហើយ៕