ថ្លើម ដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការសម្អាតជាតិពុលចេញពីរាងកាយ តែបើថ្លើមមានបញ្ហា ជាតិពុលទាំងនោះនឹងកើនឡើងកាន់តែច្រើនទៅៗ ធ្វើឲ្យសុខភាពរបស់អ្នកទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។
ថ្លើមមាន ៦ ប្រភេទគឺ A , B , C ,D , E និង F ។ ជំងឺរលាកថ្លើមធ្ងន់ជាងគេ គឺ B និង C ធ្វើឲ្យថ្លើមខូចខាតកើតជាជំងឺរ៉ាំរ៉ៃ និងវិវឌ្ឍទៅរក ក្រិនថ្លើម និងមហារីក ។
ដើម្បីការពារជំងឺរលាកថ្លើមវិវឌ្ឍទៅរកសភាពធ្ងន់ ដែលអាចឈានទៅដល់ការកើតមានជំងឺមហារីកនោះ លោកអ្នកគប្បីតាមដានសុខភាពឲ្យបានជាប្រចាំជាមួយគ្រូពេទ្យជំនាញ ។
ជាពិសេស ប្រសិនបើអ្នកឃើញរោគសញ្ញាទាំងអស់នេះហើយ នៅតែបណ្តែតបណ្តោយទៀត ជីវិតរបស់អ្នកច្បាស់ជាមិនគង់វង្សឡើយ ។
ខាងក្រោមនេះ ជាសញ្ញាដាស់តឿនមួយចំនួនដែលអ្នកគួរតែប្រុងប្រយ័ត្ន៖
១.ចុកពោះញឹកញាប់
ប្រសិនបើអាការចុកពោះឧស្សាហ៍កើតមានញឹកញាប់ ហើយហើមក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ ជាសញ្ញាព្រមានថា ថ្លើមរបស់អ្នកកំពុងតែមានបញ្ហាធ្ងន់ធ្ងរដែលត្រូវការព្យាបាលជាបន្ទាន់ហើយ។
២.ភ្នែក និងស្បែកប្រែជាពណ៌លឿង
ពេលដែលថ្លើម កំពុងជួបបញ្ហា ស្បែក និងភ្នែក នឹងប្រែទៅជាពណ៌លឿង ព្រោះវាមិនអាចគ្រប់គ្រងសារធាតុពណ៌លឿង ដែលគេហៅថា បីលីរូបីន(bilirubin )បាននោះទេ ទើបធ្វើឲ្យវាមានឱកាសជ្រៀតចូលទៅក្នុងកោសិកាឈាមបាន។
៣.ខួរក្បាលឧស្សហ៍ភ្លេចភ្លាំង
ជំងឺថ្លើម ក៏អាចធ្វើឲ្យការចងចាំ របស់អ្នកមានបញ្ហាផងដែរ ព្រោះវាបានបង្កើនជាតិទង់ដែងក្នុងឈាម និងខួរក្បាល ។
សូមបញ្ជាក់ថា បើសិនជាកើតមានជំងឺរលាកថ្លើមប្រភេទណាមួយគួរតែព្យាបាលឲ្យជាសះស្បើយ ជាពិសេសការប្រើប្រាស់ថ្នាំមួយចំនួនដែលអាចបណ្តាលឲ្យកើតមានជំងឺរលាកថ្លើម លោកអ្នកគួរតែពិភាក្សាជាមួយគ្រួពេទ្យ ៕