ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែ និងផ្លែឈើដែលអាចជួយធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលំនឹង។ តើមានអ្វីខ្លះទៅ?
- ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម គួរតែញ៉ាំម្រះឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយទប់មិនឲ្យស្ករក្នុងរាងកាយអ្នកឡើងខ្ពស់។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកមិនប្រឈមនឹងអាការៈក្តៅក្នុងផងដែរ។
- ត្របែក ក៏ជាផ្លែឈើដែលអាចជួយទប់ឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលំនឹងផងដែរ។ ជាហេតុដែលធ្វើឲ្យសុខភាពរបស់អ្នកមិនងាយជួបនឹងបញ្ហាឡើងជាតិស្ករខ្ពស់នោះឡើយ។
- ផ្កាថ្ម ប្រៀបដូចជាសំបុកត្រចៀកកាំ ដោយអាចធ្វើឲ្យស្បែករបស់អ្នកស្អាតខ្លាំងក្រោយពេលពិសាររួច។ ជាពិសេស វាក៏ល្អចំពោះអ្នកមានជំងឺទឹកនោមផ្អែមផងដែរ ដោយធ្វើឲ្យស្ករមិនងាយឡើងខ្ពស់នោះឡើយ៕