ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣ដែលអ្នកមិនគួរធ្វើទៅលើខ្លួនទារកដែលទើបនឹងកើត។ តើមានរឿងអ្វីខ្លះដែលអ្នកមិនគួរធ្វើចំពោះកូនអ្នកនោះ?
1. នៅពេលដែលអ្នកប្រើខោទឹកនោមអស់ អ្នកមិនត្រូវយកក្រណាត់ក្រាស់ ឬប្លាស្ទិតមកក្រាលពីក្រោមគូទកូនទេ ព្រោះវាអាចប៉ះពាល់ដល់គូទរបស់កូនអ្នក ដោយងាយធ្វើឲ្យកើតមានអាការៈរលាកគូទបាន។
2. អ្នកមិនត្រូវតែងតែទៅប៉ះមុខ ឬខ្តិចថ្ពាល់របស់កូនទេ ព្រោះស្បែកគេនៅខ្ចី អាចធ្វើឱ្យប្រតិកម្មបាន ហើយជួនកាលកូននឹងកើតមានអាការៈងាយហៀរទឹកមាត់ទៀតផង។ ដូចនេះ ទោះអ្នកស្រឡាញ់យ៉ាងណាក៏មិនគួរយកដៃអ្នកទៅប៉ះថ្ពាល់កូនលេងដែរ។
3. អ្នកមិនត្រូវដាក់កូនឱ្យគេងនៅចំកណ្តាលអ្នកទេ ព្រោះពេលអ្នកគេង អ្នកអាចដាក់ដៃប៉ះត្រូវកូន ឬប្រែខ្លួនទៅប៉ះកូនអ្នកជាដើម ជាហេតុធ្វើឱ្យកូនមានគ្រោះថ្នាក់ណាស់។ ដូចនេះ អ្នកគួរតែឲ្យកូនគេងក្នុងអង្រឹង ទើបអាចធ្វើឲ្យកូនមានសុវត្ថិភាពបាន៕