យើងខ្ញុំជឿជាក់ថានៅពេលអ្នកកក់សក់ម្តងៗតែងតែជ្រុះសក់ច្រើន ហើយនេះជាកង្វល់សម្រាប់នារីគ្រប់រូប។ ដូចនេះ តើគួរធ្វើដូចម្តេចទើបមិនធ្វើឱ្យសក់ជ្រុះនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែសិតសក់មុនពេលកក់សក់ ព្រោះវានឹងមិនជំពាក់គ្នានៅពេលកក់ អាចកាត់បន្ថយអត្រានៃការជ្រុះសក់បាន។
- អ្នកមិនត្រូវវៃពពុះសាប៊ូនៅលើក្បាលទេ ត្រូវតែវៃនៅលើដៃជាមុនសិនទើបដាក់លើក្បាល ហើយទើបធ្វើការកក់។
- អ្នកមិនត្រូវអេសក្បាលខ្លាំងពេកទេ ព្រោះវាប៉ះពាល់ដល់ស្បែកក្បាលដែលធ្វើឱ្យសសៃសក់អ្នកលូតលាស់មិនបានល្អ។
- អ្នកត្រូវលាងសម្អាតសាប៊ូចេញពីសក់ឱ្យអស់ទើបធ្វើការអប់សក់ ទើបមិនធ្វើឲ្យសក់អ្នកជ្រុះខ្លាំង។
- អ្នកមិនត្រូវអប់ដល់គោលសក់ទេ អប់តែចុងៗសក់បានហើយ ព្រោះបើអប់ដល់គោល វាធ្វើឱ្យអ្នកជ្រុះសក់ខ្លាំងណាស់។
- ជាចុងក្រោយ អ្នកត្រូវលាងសម្អាតសក់ឱ្យស្អាតដើម្បីសុខភាពសក់អ្នក ហើយដើម្បីការពារសក់មិននៅពេញក្បាលមិនជ្រុះអស់៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)