ទម្លាប់សាមញ្ញៗដែលយើងគ្រប់គ្នាតែងតែធ្វើវាជារៀងរាល់ថ្ងៃ មិនថា ការគេង បទជើងតូច ញ៉ាំអាហារ អង្គុយ ឬងូតទឹកនោះទេ សុទ្ធតែអាចគ្រោះថ្នាក់ដល់សុខភាពទាំងអស់។ តាមអ្នកជំនាញបានឲ្យដឹងថា ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ចំពោះទង្វើសាមញ្ញៗទាំងអស់នេះទេ វានឹងអាចធ្វើឲ្យយើងឆាប់ស្លាប់មុនអាយុបាន។
១.ឃ្លុំភួយពេលទៀបភ្លឺ
ការស្រាវជ្រាវបានបង្ហាញថា នៅពេលគេងពេញមួយយប់រាងកាយនឹងបញ្ចេញសារធាតុពុលផ្សេងៗប្រមាណជា ១៤៥ ប្រភេទតាមរយ:រន្ធញើ ទៅជាប់ជាមួយនឹងភួយ ឬពូក ខ្នើយ។ ប្រសិនបើអ្នកយកភួយទៅឃ្លុំ សារធាតុពុលទាំងអស់នោះ នឹងស្រូបចូលតាមផ្លូវដង្ហើមទៅក្នុងខ្លួនរបស់អ្នកវិញ។
២.ទទួលទានអាហាររួចគេងភ្លាម
ការគេងភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច កម្រិតអុកស៊ីសែននៅក្នុងខួរក្បាលនឹងកាត់បន្ថយយ៉ាងឆាប់រហ័ស កើតមានបញ្ហារំលាយអាហារ ក្រហាយទ្រូង ហើយបើបណ្តែតបណ្តោលយូរអាចធ្វើឲ្យអ្នកមានក្លាយទៅជាមនុស្សធាត់បន្តិចម្តងៗ។
៣.គេងទាំងក្រែមម្សៅ
ប្រសិនបើអ្នកមិនបានលាងជម្រះផ្ទៃមុខមុនពេលចូលគេង សារធាតុគីមីនៅក្នុងគ្រឿងសំអាងនឹងបង្កគ្រោះថ្នាក់ដល់ស្បែក។ ជាពិសេ នៅពេលដែលជាតិពុលទាំងនោះជ្រាបតាមរន្ធញើស វានឹងបង្កឲ្យមានជំងឺសើរស្បែក កើតមុន រលាក ប្រតិកម្មអាឡែស៊ី និងកើតជំងឺភ្នែកធ្ងន់ធ្ងរ។
៤.អង្គុយគងទាក់ខ្លា
ទម្លាប់មួយនេះ មានការពេញនិយមខ្លាំងបំផុតសម្រាប់នារីស្ទើរពាសពេញពិភពលោក។ ប៉ុន្តែ អ្នកត្រូវចាំថា ការអង្គុយគងទាក់ខ្លាយូរពេកអាចធ្វើឲ្យឈាមពិបាករត់ ហើយអាចជះឥទ្ធិពលទៅដល់ផ្នែកផ្សេងៗនៃរាងកាយ។
៥.មិនបន្ធូរខ្សែក្រវ៉ាត់ពេលញ៉ាំឆ្អែត
ប្រសិនបើមិនបន្ធូរខ្សែក្រវ៉ាត់នៅញ៉ាំឆ្អែត ក្បាលពោះនឹងរងនូវសម្ពាធកាន់តែខ្លាំង ដែលអាចបណ្តោលឲ្យមានបញ្ហា ហើមពោះ ក្អួត ឈឺក្រពះ ពោះវៀន។
៦.ប្រឹងទប់នោម
ទម្លាប់ទប់នោម អាចធ្វើឲ្យអ្នករលាកប្លោកនោម កើតក្រួសក្នុងតម្រងនោម ឈឺចាប់ក្នុងអំឡុងពេលនោម ឈឺចាប់ក្នុងពោះទឹក និងមានរោគសញ្ញាផ្សេងៗទៀត។ ការស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិក បានបង្ហាញថា អ្នកដែលមានទម្លាប់ទប់នោម ប្រឈមនឹងហានិភ័យរលាកម្រងនោមខ្ពស់ជាងអ្នកធម្មតា ៥ដង។
៧.ងូតទឹកក្តៅយូរពេក
ការងូតទឹកក្តៅនៅក្នុងបន្ទប់បិទជិតយូរពេក សមាធាតុពុលនឹងកើនឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នក។ ដូច្នេះ អ្នកគួរតែកំណត់ពេលងូតទឹក ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់សុខភាព៕