ជំងឺដៃជើងមាត់ ឬហៅថា Hand, Food and Mouth Disease (HFMD) ច្រើនតែកើតឡើងជាញឹកញាប់ចំពោះទារកទើបនឹងកើត និងកុមារតូចៗអាយុក្រោម ៥ឆ្នាំ។ ក្មេងៗដែលមិនសូវមានប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ គឺពិបាកនឹងយកឈ្នះវីរុសបង្កជំងឺដៃជើងមាត់ណាស់។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាធម្មតា អាការៈរបស់ជំងឺឆ្លងដ៏សាហាវមួយនេះមានដូចជា៖ ក្តៅខ្លួន ឈឺចាប់ដំបៅក្នុងមាត់ខ្លាំង និងឡើងកន្អួលរមាស់នៅលើប្រអប់ដៃ និងជើង។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុំសូមណែនាំវិធីបង្ការមួយចំនួនដែលអ្នកអាចធ្វើបាន៖
- លាងសម្អាតដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹក ជាពិសេសក្រោយដូរខោទឹកនោមរួច
- ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់អ្នកជាមួយនឹងដៃដែលប្រឡាក់រួច(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរចៀសវាងការថើប អោប និងញ៉ាំកែវ និងស្លាបព្រាជាមួយអ្នកដែលមានជំងឺ
- បំបាត់ការបង្ករោគជាញឹកញាប់ជាពិសេសនៅប្រដាប់ប្រដាលេងរបស់ក្មេង និងគន្លឹះទ្វារជាដើម៕