ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលចម្អិនជាមួយខ្ទឹមបារាំង ដែលអាចជួយអ្នកឲ្យគេចផុតពីមហារីក ព្រមទាំងជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកញ៉ាំខ្ទឹមបារាំងច្រើន នឹងជួយសម្រួលដល់សរសៃឈាមរបស់អ្នកឲ្យដំណើរការបានល្អ ថែមទាំងជួយអ្នកមិនឲ្យជួបនឹងមហារីកទេ។ ជាពិសេស នឹងជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ មិនងាយឲ្យអ្នកប្រឈមមុខនឹងជំងឺអ្វីឡើយ។ ដូចនេះ ប្រសិនជាអ្នកមិនចូលចិត្តបរិភោគខ្ទឹមបារាំងឆៅ អ្នកអាចយកវាទៅចម្អិនជាមួយមឹកបាន ព្រោះអាហារមួយប្រភេទនេះ នឹងជួយការពារសុខភាពអ្នកបានល្អណាស់ ដោយធ្វើឲ្យអ្នកមិនសូវជួបនឹងជំងឺធំៗនោះឡើយ៕