នារីដែលមានប្រាជ្ញាឆ្លាតវៃ នឹងមិនងាយកើតមានទំនាក់ទំនងស្នេហាក្នុងដំណាក់កាលទាំង៣នេះទេ។ តើមានដំណាក់កាលអ្វីខ្លះ?
1. នារីដែលឆ្លាតនឹងមិនមានស្នេហានៅដំណាក់កាលដែលគេបាត់បង់ការងារ ព្រោះបើមាន មនុស្សប្រុសនឹងមើលងាយជាមិនខាន ហើយខ្លួនគេក៏មិនមានអ្វីទៅប្រៀបនឹងបុរសដែរ។ ដូចនេះ គេអាចចាំដល់ការងារមានសភាពនឹងនរ ទើបគេចាប់ផ្តើមមានស្នេហា។
2. គេនឹងមិនទទួលយកមនោសញ្ចេតនារបស់បុរស នៅដំណាក់កាលដែលគេបាត់បង់ស្នេហាទេ ព្រោះគេនៅមិនទាន់រៀបចំអារម្មណ៍គេបានល្អ ដូចនេះគេមិនចង់ធ្វើបាបបុរសម្នាក់ទៀតទេ។
3. គេនឹងមិនមានស្នេហានៅដំណាក់កាលដែលគេលេងលះទេ ព្រោះគេមិនចង់ឈឺចាប់ម្តងទៀត ហើយគេត្រូវការពេលវេលាដើម្បីរៀបចំជីវិតរបស់គេសារជាថ្មី។ ដូចនេះ ក្នុងដំណាក់កាល៣នេះ ជាដំណាក់កាលពិសេសរបស់នារីដែលមិនចង់កើតមានទំនាក់ទំនងស្នេហា។ បុរសគួរតែស្វែងយល់ឲ្យបានច្បាស់ ទើបអាចមើលដឹងពីចិត្តរបស់មនុស្សស្រីយ៉ាងងាយបាន៕