ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាព៣ដែលអាចបញ្ជាក់ថា កូនអ្នកមានខួរក្បាលខ្លាំង។ តើមានអ្វីខ្លះទៅ?
- កូនដែលចូលចិត្តធ្វើអ្វីតាមអ្នកតាំងពីតូច ដោយមិនថាអ្នកធ្វើអ្វីទេ គេតែងធ្វើតាមអ្នកជានិច្ច ហើយធ្វើបានដូចទៀតផង។ ការចូលចិត្តយកតម្រាប់តាមអ្នកដទៃ ជាសកម្មភាពដែលបង្ហាញអ្នកម្តាយថា កូនអ្នកមានខួរក្បាលដែលខ្លាំងណាស់។
- កូនដែលចូលចិត្តសើច ក៏ជាកូនដែលមានខួរក្បាលឆ្លាតដែរ ព្រោះនៅពេលដែលកូនសើចម្តងៗ នឹងធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អណាស់ ថែមទាំងធ្វើឲ្យកូនមានអារម្មណ៍រីករាយខ្លាំង។ ជាហេតុដែលធ្វើឲ្យកូនមានចរិតរួសរាយផង ថែមទាំងមានខួរក្បាលដែលពូកែផងដែរ។
- កូនដែលចូលចិត្តចាប់របស់លេង ដោយតែងចាប់របស់ប្លែកៗលេង ជាកូនដែលមានខួរក្បាលខ្លាំង ព្រោះការចាប់របស់លេង ជាការវឹកហាត់ខួរក្បាលឲ្យដំណើរការបានខ្លាំង ធ្វើឲ្យកូនចាប់ផ្តើមចងចាំថារបស់ទាំងនោះជាអ្វី។ ដូចនេះ បើកូនមានសកម្មភាព៣នេះតាំងពីតូច ធំឡើងសមត្ថភាពរបស់គេមិនធម្មតាឡើយ៕