ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកទឹកនោមផ្អែមមិនគួរពិសារ។ តើមានអ្វីខ្លះទៅ?
- អ្នកដែលមានជំងឺទឹកនោមផ្អែមមិនគួរពិសារគ្រឿងកំប៉ុងនោះទេ ដូចជាផ្លែឈើកំប៉ុងជាដើម ព្រោះក្នុងនោះមានផ្ទុកជាតិស្ករខ្ពស់ ដោយក្រោយពេលដែលបរិភោគរួច នឹងអាចធ្វើឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ដោយមិនដឹងខ្លួននោះទេ។
- ស្ពៃជ្រក់ ឬស្ពៃដែលផ្អាប់ទុកយូរក៏មិនគួរបរិភោគដែរ ព្រោះក្នុងនោះមានផ្ទុកអំបិលខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យអ្នកពិសាររួច អាចនឹងប្រឈមមុខនឹងជំងឺលើសសម្ពាធឈាម។ ជាពិសេស វាក៏អាចធ្វើឲ្យជាតិស្ករក្នុងរាងកាយរបស់អ្នកមិនមានលំនឹងផងដែរ។ ដូចនេះ អ្នកមិនគួរញ៉ាំអាហារ២មុខនេះទេប្រសិនជាអ្នកចង់គ្រប់គ្រងជាតិស្ករក្នុងរាងកាយឲ្យមានលំនឹង៕