បើសង្សារអ្នកមានសកម្មភាពដូចខាងក្រោម អ្នកគួរតែរៀបការជាមួយគេ។ តើមានអ្វីខ្លះទៅ?
1. គេនឹងជួយយួរឥវ៉ាន់អ្នកនៅពេលដែលគេជួបអ្នក។ បុរសបែបនេះ ជាមនុស្សប្រុសដែលចេះជួយយកអាសារមនុស្សដែលខ្លួនស្រឡាញ់ ដោយមិនចង់ឲ្យនារីដែលគេពេញចិត្តនឿយហត់ទេ។
2. នៅពេលដែលអ្នកទៅបរិភោគសាច់អាំងជាមួយគេ គេនឹងអាំងឱ្យអ្នកពិសារជានិច្ច ដោយមិនត្អូញត្អែរ ឬក៏អ្នកហៅទៅទេ ដោយគេស្មគ្រ័ចិត្តធ្វើឲ្យអ្នកតែម្តង។ បុរសបែបនេះ អ្នកគួរតែចាប់ឲ្យជាប់ កុំឲ្យរបូតចេញពីដៃឲ្យសោះ។
3. នៅពេលដែលអ្នករករឿងគេហើយយំ គេនឹងមិនបន្ទោសអ្នកទេ បែរជាលួងអ្នកទៅវិញ។ បុគ្គលបែបនេះ ជាមនុស្សដែលស័ក្តិសមក្នុងការធ្វើជាស្វាមីអ្នក ព្រោះគេមិនព្រោះតែរឿងតូចតាច ហើយចង់លេងលះជាមួយអ្នកទេ។
4. គេតែងចងចាំរាល់ពាក្យសម្តីដែលគេសន្យាជាមួយអ្នក ហើយតែងតែអនុវត្តជានិច្ច ដោយមិនភ្លេចឡើយ។ នៅពេលដែលគេអាចធ្វើបែបនេះ មានន័យថា គេក៏អាចផ្តល់សុភមង្គលដល់អ្នកដែរនៅថ្ងៃក្រោយ។
5. គេតែងតែបារម្ភពីអ្នកនៅពេលដែលអ្នកចេញដើរលេងពេលយប់។ ការបារម្ភមួយនេះពិតជាសំខាន់ណាស់ ព្រោះបើគេមិនបារម្ភសោះ នោះមានន័យថា គេគ្រាន់តែទុកអ្នកលេងតែប៉ុណ្ណោះ ដោយមិនខ្វាយខ្វល់ពីសុវត្ថិភាពរបស់អ្នកឡើយ។
6. នៅពេលដែលគេទៅទិញរបស់ គេតែងតែនឹកឃើញដល់អ្នកជានិច្ច ដោយមិនហ៊ានទិញរបស់ដែលខ្លួនស្រឡាញ់នោះទេ គេនឹងចំណាយតែប្រាក់ទៅលើអ្នកតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់បុរសបែបនេះ ទើបអាចទទួលបានសុភមង្គលក្រោយពេលដែលរៀបការរួច៕