ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក មានភាពវ័យឆ្លាតពីកំណើត ថែមទាំងមានប្រាជ្ញាខ្ពស់ណាស់។ ជាពិសេស ក៏ពូកែក្នុងការគិតបានល្អិតល្អន់ផងដែរ។ ជាហេតុដែលធ្វើឲ្យប្រាក់តែងតែរត់មកក្បែរតែម្តង។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ មានសេចក្តីស្មោះត្រង់ ថែមទាំងមានសមត្ថភាពខ្ពស់។ ជាពិសេស ក៏ពូកែក្នុងការប្រើប្រាក់តូចបង្កើតជាធំផងដែរ។ ដូចនេះ អ្នកនឹងមានលុយរាប់ដល់ថ្នាក់គ្មានពេលគេងនោះទេ។
ឆ្នាំថោះ
មនុស្សដែលកើតក្នុងឆ្នាំថោះ មានខួរក្បាលដែលរសរវើកខ្លាំងណាស់។ ជាពិសេស ក៏មានការតស៊ូខ្ពស់ផងដែរ។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ដែលរកបាននឹងច្រើនទៅៗមិនគួរឲ្យជឿនោះឡើយ៕