ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការគ្រប់គ្រងជាតិស្ករក្នុងរាងកាយអ្នកឲ្យមានលំនឹង។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកចង់ឲ្យជាតិស្ករក្នុងរាងកាយមានលំនឹង គួរតែគេងឲ្យបានគ្រប់ម៉ោងជារៀងរាល់យប់ ព្រោះនៅពេលដែលអ្នកតែងតែគេងមិនលក់ នោះជាតិស្ករនឹងងាយឡើងខ្ពស់ខ្លាំងណាស់។
- ការហាត់ប្រាណឲ្យបានទៀងទាត់ ហើយមិនអង្គុយមុខកុំព្យូទ័រយូរ នឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយរបស់អ្នកមានលំនឹងខ្លាំងណាស់។ ដូចនេះ មិនថាអ្នករវល់យ៉ាងណាទេ គឺត្រូវតែឆ្លៀតពេលហាត់ប្រាណខ្លះទើបល្អចំពោះសុខភាព។
- អាហារដែលមានផ្ទុកជាតិស្ករខ្ពស់មិនគួរបរិភោគច្រើននោះទេ ទើបជាតិស្ករមិនឡើងខ្លាំង។ ជាពិសេស អាហារដែលមានផ្ទុកអំបិលខ្ពស់ក៏មិនគួរញ៉ាំច្រើនដែរ ទើបជាតិស្ករក្នុងរាងកាយមានលំនឹង៕