ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកមិនឲ្យប្រឈមនឹងមហារីកថ្លើម។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកចង់ថែរក្សាសុខភាពថ្លើមរបស់អ្នកឲ្យបានល្អ អ្នកគួរតែនិយាយថាទេចំពោះគ្រឿងស្រវឹង ជាមួយនឹងបារី ព្រោះ២មុខនេះជាឃាតករក្នុងការបំផ្លាញថ្លើមអ្នកដោយគ្មានសម្លេង។
- ក្នុងរបបអាហាររបស់អ្នកគួរតែកាន់បន្ថយអាហារដែលខ្លាញ់ ដោយញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ទើបអាចការពារសុខភាពថ្លើមរបស់អ្នកឲ្យមានសុខភាពល្អ មិនងាយកើតមានជំងឺនានា។
- អាហារដែលដុះផ្សិត ក៏អ្នកមិនគួរយកមកបរិភោគដែរ ព្រោះវាអាចធ្វើឲ្យអ្នកងាយប្រឈមនឹងមហារីកថ្លើមខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យថ្លើមគ្រោះថ្នាក់ គួរតែធ្វើតាមវិធីទាំងនេះ៕