ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់២ដែលមិនគួរឲ្យមានក្នុងបន្ទប់កូន ព្រោះអាចប៉ះពាល់ដល់សុខភាពកូន។ តើមានអ្វីខ្លះទៅ?
- ក្នុងបន្ទប់របស់កូនមិនគួរឲ្យមានផ្សែងបារីទេ ព្រោះប្រព័ន្ធការពាររាងកាយកូននៅមិនទាន់រឹងមាំនៅឡើយ។ ប្រសិនជាកូនស្រូបផ្សែងបារីទាំងនេះចូលក្នុងរាងកាយច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនជាខ្លាំង។
- ក្លិននៃថ្នាំបាញ់មូស និងធូបមូស មិនគួរឲ្យមានក្នុងបន្ទប់របស់កូនទេ ព្រោះកូនហិតក្លិននេះច្រើន នឹងធ្វើឲ្យកូនឈឺក្បាល ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនផងដែរ។ ដូចនេះ ប្រសិនជាអ្នកខ្លាចមូសខាំកូន អ្នកគួរតែប្រើម៉ុងជំនួសវិញ ទើបមិនប៉ះពាល់ដល់ការលូតលាស់របស់កូន៕