ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកអាចរួមភេទបានក្រោយសម្រាលកូនដោយវះ។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកសម្រាលកូនដោយវះ សុខភាពនឹងមិនងាយត្រឡប់មកសភាពដើមលឿនដូចជាការសម្រាលដោយធម្មជាតិឡើយ។ ជាធម្មតាក្នុងចន្លោះ៤២ថ្ងៃក្រោយវះកាត់រួច ជាពេលដែលអ្នកម្តាយគួរតែថែខ្លួនឲ្យបានខ្ពស់។ ដូចនេះ អ្នកមិនគួរប្រញាប់រួមភេទនោះទេ ដោយគួរតែចាំដល់៣ខែរួច ទើបអាចចាប់ផ្តើមបាន ព្រោះមិនត្រឹមតែស្បែកពោះរបួសទេ ស្បូនអ្នកក៏មិនទាន់សះស្បើយដែរ។ ជាពិសេស ការរួមភេទលឿនពេក នឹងអាចនាំមេរោគចូលទៅក្នុងខ្លួនអ្នកម្តាយផងដែរ៕