ច្បាស់ធម្មជាតិបានបង្កើតមនុស្សស្រីមកមានអាថ៌កំបាំងជាច្រើនជាងមនុស្សប្រុស ហើយពួកគេក៏កម្រនឹងប្រាប់នរណាម្នាក់ឲ្យដឹងណាស់ បើទោះបីជាស្វាមីរបស់ខ្លួនក៏ដោយ ។ ព្រោះអាថ៌កំបាំងមួយចំនួន មានជាប់ទាក់ទងទៅនឹងភាពអៀនខ្មាស់ផ្ទាល់ខ្លួនរបស់ពួកគេ ទើបអ្នកផ្សេងមិនងាយដឹងឡើយ ។
ខាងក្រោមនេះជាអាថ៌កំបាំងអ្វីខ្លះរបស់មុស្សស្រី ដែលប្រុសៗមិនងាយដឹងឡើយ ៖
១.ទំហំសុដន់មិនស្មើគ្នា សុដន់របស់មនុស្សស្រីទាំងអស់ នៅលើពិភពលោកនេះ មិនមានទំហំប៉ុនគ្នានោះទេ ព្រោះកោសិកាដែលទៅចិញ្ចឹមក្នុងសុដន់មិនអាចចំនួនស្មើគ្នា ១០០ភាគរយឡើយ ។
២.ឃានវិញ្ញាណខ្លាំង មនុស្សស្រីមានប្រតិកម្មខ្ពស់ចំពោះក្លិនជុំវិញខ្លួនរបស់ពួកគេ ។ កាន់តែពិសេសជាងនេះទៅទៀតនោះ មនុស្សស្រីអាចមានសមត្ថភាពដឹងថា មនុស្សប្រុសកំពុងចង់រួមភេទ ដោយគ្រាន់តែហិតក្លិនញើសប៉ុណ្ណោះ។
៣.រួមភេទម្តងអាចឈានដល់ចំណុចកំពូលច្រើនដង មនុស្សប្រុសអាចឈានដល់ចំណុចកំពូលបានតែម្តងប៉ុណ្ណោះសម្រាប់ការរួមភេទម្តង ហើយត្រូវពេលវេលាបន្ថែមសម្រាប់លើកទី២ តែផ្ទុយពីមនុស្សស្រីទាំងស្រុងដែលអាចសម្រេចដល់ចំណុចកំពូលបានច្រើនដងក្នុងពេលរួមភេទម្តង ។
៤.ការរហែកសន្ទះព្រហ្មចារីយ៍ ការដាច់រហែកសន្ទះព្រហ្មចារីយ៍ ជាអាថ៌កំបាំងដ៏ធំរបស់មនុស្សស្រី ព្រោះបើគេដឹងវាអាចប៉ះពាល់ដល់កិត្តិយស ។ តាមពិតទៅ ការរាំ ជិះកង់ និងសកម្មភាពខ្លាំងៗមួយចំនួនទៀតក៏អាចធ្វើឲ្យដាច់រហែកសន្ទះព្រហ្មចារីយ៍ដែរ ។ ដូច្នេះបើមនុស្សស្រីប្រាប់ថា ពួកគេនៅបរិសុទ្ធ ទោះសន្ទះព្រហ្មចារីយ៍របស់នាងបានដាច់រហែក មនុស្សប្រុសគួរតែពិចារណាតាមការគួរ ។
៥.មានចំណង់ផ្លូវភេទច្រើននៅរដូវក្តៅ សារធាតុដែលធ្វើឲ្យមនុស្សសប្បាយចិត្ត រំជើបរំជួល តែងកើតឡើងច្រើនក្នុងខ្លួនមនុស្សស្រី នារដូវក្តៅ ។ ដូច្នេះមនុស្សស្រីភាគច្រើន មានអារម្មណ៍ល្អក្នុងការរួមភេទ ក្នុងរដូវនេះ ។
៦.មនុស្សស្រីមានអាយុវែងជាងមនុស្សប្រុស មនុស្សស្រីមានប្រព័ន្ធការពាររាងកាយដ៏ខ្លាំងខ្លាក្នុងប្រយុទ្ធប្រឆាំង និងមេរោគ ដែលជាហេតុធ្វើពួកគេមិនសូវមានជំងឺ ហើយមានអាយុវែងជាងមនុស្សប្រុស ។
៧.ហើមពោះ មុនពេលមានរដូវ អ័រម៉ូន (estrogen) បានធ្វើឲ្យជាតិទឹកជាច្រើនទៅប្រមូលផ្តុំនៅពោះវៀន ដែលជាហេតុធ្វើស្ត្រីហើមពោះ ។ ប៉ុន្តែសភាពបែបនេះនឹងធូរស្បើយឡើងវិញ នៅពេលឈាមរដូវបានចេញមកក្រៅអស់៕