ជំងឺមហារីកគ្រាប់ឈាម គឺជាប្រភេទជំងឺមហារីកដែលប៉ះពាល់ដល់កោសិកាឈាម ទប់ស្កាត់សមត្ថភាពរបស់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ផ្សេងៗ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ។ ជំងឺមហារីកគ្រាប់ឈាមមានការលំបាកក្នុងការព្យាបាល និងសមាមាត្រនៃការស្លាប់គឺមានខ្ពស់ណាស់ ។
ការរីកសាយនៃកោសិកាផ្ទុះក្នុងរាងកាយនាំឲ្យមានការរារាំងដល់កោសិកាឈាមក្រហមក្នុងខួរឆ្អឹង និងប្លាកែតដែលបណ្ដាលឲ្យបាត់បង់កោសិកាឈាមក្រហមម្ដងបន្តិចៗ បង្កឲ្យមានភាពស្លេកស្លាំង។ ពេលកោសិកាផ្ទុះរីករាលដាលចូលក្នុងឈាម និងជ្រាបចូលទៅក្នុងសរីរាង្គដែលនាំឲ្យមានជំងឺមហារីកគ្រាប់ឈាម។ ជំងឺមហារីកគ្រាប់ឈាមជាធម្មតាកើតឡើងចំពោះក្មេងៗ និង ៣០ % ទៀតចំពោះអ្នកមានជំងឺមហារីក។ ជំងឺមហារីកគ្រាប់ឈាមមាន ៣ ប្រភេទ leukocytes (៣៦ %) lymphoma (៤៦ %) និង myeloma (១៨ %)។
រោគសញ្ញានៃជំងឺមហារីកគ្រាប់ឈាមមានដូចជា ៖
ជាំ និងមានចេញឈាម
រោគសញ្ញាទូទៅនៃជំងឺមហារីកគ្រាប់ឈាមគឺជាជាំលើរាងកាយ និងហូរឈាមឥតឈប់។ កោសិកាឈាមធម្មតាត្រូវបានជំនួសដោយកោសិកាខុសប្រក្រតីដែលបណ្ដាលឲ្យប្លាកែត (កត្តាឈាមកក) បាត់ ហើយឈាមមិនអាចកកបាន។
អស់កម្លាំងខ្លាំង
រោគសញ្ញាមួយនៃជំងឺមហារីកគ្រាប់ឈាមគឺការខ្វះគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ ធ្វើឲ្យអស់កម្លាំងយូរ។ ស្ថានភាពបែបនេះអាចធ្វើឲ្យពិបាកដកដង្ហើម (សូម្បីតែនៅពេលសម្រាក) ស្លេក ឈឺទ្រូង និងវិលមុខ។
ហើមកូនកណ្ដុរ
កូនកណ្ដុរដែលលេចចេញនៅលើក្លៀក ឬក្រលៀនគឺជាសញ្ញាប្រាប់ថាកោសិកាឈាមខុសធម្មតាត្រូវបានកកកុញក្នុងក្រពេញកូនកណ្ដុរហើយអាចហើម។ ដុំតូចៗទាំងនេះមានរចនាសម្ព័ន្ធដូចធ្មេញតូចមួយដែលអាចជួយច្រោះឈាមជាញឹកញាប់ដោយគ្មានការឈឺចាប់។
ឆ្លងមេរោគ
ជំងឺនេះអាចបណ្ដាលឲ្យមានរោគសញ្ញាដូចជំងឺគ្រុនផ្ដាសាយដូចជាការក្អក ឬឈឺបំពង់កដែលបណ្ដាលមកពីការថយចុះកោសិកាឈាមដែលប្រឆាំងនឹងការឆ្លង។ កង្វះនៃកោសិកាដ៏សំខាន់ទាំងនេះក៏អាចនាំឲ្យមានជំងឺគ្រុនក្ដៅញឹកញាប់ដែរ។
ឈឺពោះ
ការកើនឡើងនៃកោសិកាឈាមមិនធម្មតានៅក្នុងស្បូនគឹជាមូលហេតុនៃបញ្ហាក្រពះ។ អ្នកជំងឺមានអារម្មណ៍ថាឆ្អែតពេលទើបទទួលទានបានតិច ឬមិនស្រួលក្នុងឆ្អឹងជំនីរខាងឆ្វេង។
រលាកសន្លាក់
ផលវិបាកទួទៅនៃជំងឺមហារីកគ្រាប់ឈាមគឺជាការឈឺចាប់នៅក្នុងឆ្អឹងនិងសន្លាក់។ ការឈឺចាប់ដោយសារតែខួរឆ្អឹងត្រូវបានបំពេញដោយកោសិកាមិនប្រក្រតី។
ស្រកទម្ងន់លឿន
មហារីកគ្រាប់ឈាមធ្វើឲ្យអ្នកបាត់បង់ចំណង់ចំពោះអាហារដែលធ្វើឲ្យអ្នកស្រកគីឡូលឿន។ លើសពីនេះទៀតអ្នកជំងឺបែកញើសច្រើន ជាពិសេសនៅពេលយប់មានគ្រុនក្ដៅ វិលមុខ និងហូរឈាមតាមច្រមុះ។ រោគសញ្ញានេះច្រើនកើតមានលើមនុស្សដែលមានជំងឺមហារីកកូនកណ្ដុរ៕