ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលអាចធ្វើឲ្យសុដន់របស់នារីជួបនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលរួមភេទ មិនគួរប្រើកម្លាំងខ្លាំងក្នុងការច្របាច់សុដន់នោះទេ ព្រោះវាអាចធ្វើឲ្យខូចដើមទ្រូងរបស់នារីខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យសុដន់នារីប្រឈមនឹងគ្រោះថ្នាក់ផងដែរ។
- ប្រសិនជាអ្នកមានទម្លាប់ម៉ាស្សាសុដន់ គួរតែកែទម្លាប់មួយនេះចេញ ព្រោះការម៉ាស្សានេះអាចធ្វើឲ្យដើមទ្រូងរបស់អ្នកប្រឈមនឹងបញ្ហាដូចគ្នា។ ជាហេតុដែលធ្វើឲ្យសុដន់របស់អ្នកអាចជួបនឹងបញ្ហាធំបាន។
- ការពាក់អាវក្នុងដែលរឹបខ្លាំង នឹងអាចបំផ្លាញរូបរាង ព្រមទាំងសុខភាពរបស់សុដន់អ្នកយ៉ាងខ្លាំង។ ដូចនេះ នារីដែលមានដើមទ្រូងតូច មិនគួរព្រោះតែចង់ឲ្យឃើញសុដន់ធំ ហើយទិញអាវក្នុងដែលរឹបខ្លាំងមកពាក់នោះឡើយ។
- ការផឹកស្រា និងជក់បារី សុទ្ធតែជាទង្វើដែលបំផ្លាញសុដន់ទាំងអស់។ ដូចនេះ ប្រសិនជាអ្នកមានទម្លាប់មួយនេះគួរតែកែចេញ ទើបអាចការពារសុដន់អ្នកឲ្យមានរាងស្អាត និងមានសុខភាពល្អបាន៕