ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលអ្នកមិនគួរញ៉ាំ ព្រោះអាចបំផ្លាញថ្លើមអ្នកយ៉ាងងាយ។ តើមានអ្វីខ្លះទៅ?
- ក្នុងរដូវក្តៅនេះ មានគ្រួសារភាគច្រើនអាចនឹងទិញការ៉េមទុកក្នុងផ្ទះ ដើម្បីញ៉ាំបំបាត់ក្តៅ។ ប៉ុន្តែតើអ្នកដឹងទេថា នៅពេលដែលអ្នកញ៉ាំកាន់តែច្រើន ថ្លើមអ្នកនឹងកាន់តែឆាប់មានបញ្ហា ព្រោះការ៉េមគឺត្រជាក់ខ្លាំង។ ពេលដែលអ្នកពិសារច្រើន នឹងធ្វើឲ្យថ្លើមអ្នករងសម្ពាធជាខ្លាំង ហើយចុងក្រោយនឹងងាយខូចខ្លាំងណាស់។
- ចំពោះអ្នកដែលថ្លើមមិនល្អ ក្រោយពេលដែលញ៉ាំអំពៅរួច នឹងធ្វើឲ្យអ្នកប្រឈមមុខនឹងខ្លាញ់រុំថ្លើម ព្រោះក្នុងអំពៅមានផ្ទុកស្ករខ្ពស់។ ក្រោយពេលដែលសារធាតុស្ករនោះចូលក្នុងរាងកាយ នឹងបំលែងជាខ្លាញ់។ ជាហេតុដែលធ្វើឲ្យខ្លាញ់ទាំងនោះអាចរុំថ្លើមបានយ៉ាងងាយ។
- តែទឹកដោះគោក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះក្រោយពេលដែលរាងកាយអ្នកស្រូបចូលរួច នឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នក ថែមទាំងអាចធ្វើឲ្យគ្រោះថ្នាក់ដល់ថ្លើមទៀតផង។ ដូចនេះ អាហារ៣នេះ អ្នកមិនគួរញ៉ាំច្រើនឡើយ ទើបមិនធ្វើឲ្យថ្លើមអ្នកកើតមានបញ្ហា៕