ការសិក្សាបានប្រាប់ឲ្យដឹងថា សាច់អាំងដែលប្រើភ្លើងខ្លាំងអាចបង្កើនឱកាសនៃការកើតជំងឺមហារីកបាន។ ប៉ុន្តែវិធីខាងក្រោមនេះគឺជាវិធីដែលផ្តល់សុខភាព ហើយបន្ថយការប្រឈមនឹងជំងឺមហារីកនេះទៀតផង។
ការចម្អិនសាច់ដោយប្រើភ្លើងខ្លាំងត្រូវបានគេដឹងថា ជាការបង្កើតជាតិពុលជាច្រើនឈ្មោះថា Heterocyclic Amines ដែលត្រូវបានគេរកឃើញថា មានជាប់ទាក់ទងនឹងជំងឺមហារីកមយយចំនួន។ សាច់អាំងអាចបង្កើតជាទម្រងជាច្រើនឈ្មោះថា PAHs និង HCAs ដែលអាចផ្លាស់ប្តូរ DNA របស់កោសិកា ហើយក៏ជាហេតុផលនាំឲ្យប្រឈមកាន់តែខ្លាំងនឹងមហារីកដែរ ។
ការដែលប្រឡាក់សាច់មុននឹងអាំង អាចបន្ថយការប្រឈមមុខនេះបាន ដោយសារតែវាអាចបង្ការការបង្កើតនូវជាតិពុលដែលកើតឡើងខាងលើ។ ប៉ុន្តែគ្រឿងផ្សំមួយសម្រាប់ការប្រឡាក់ ដែលអាចបង្កើតនូវភាពខុសគ្នាដ៏ធំគឺ Rosemary។ ការសិក្សាបានបង្ហាញថា ការបន្ថែមសារធាតុ Rosemary ទៅក្នុងសាច់គោ ឬប្រភេទនៃសាច់សត្វផ្សេងៗទៀតមុនពេលអាំង ឬចៀន វានឹងបន្ថយចំនួនជាតិពុល Heterocylic Amines បាន។
អ្នកវិទ្យាសាស្ត្របានធ្វើតេស្តទៅលើសារធាតុដែលចម្រាញចេញពី Rosemary ទៅលើសាច់គោដែលចម្អិតក្នុងកម្រិតសីតុណ្ហភាពខ្ពស់។ លទ្ធផលឃើញថា កាលណាមានកំហាប់សារធាតុនេះនៅលើសាច់កាន់តែច្រើនក្នុងពេលចម្អិន ការកាត់បន្ថយសារធាតុ Heterocyclic Amines កាន់តែច្រើន ហើយករណីខ្លះអាចកាត់បន្ថយបានច្រើនជាង ៩០ភាគរយឯណោះ។
អ្នកវិទ្យាសាស្ត្របានទាញយកឥទ្ធិពលពិសេសៗនៃអង់ទីអុកស៊ីដង់ជាច្រើនដែលមានក្នុង Rosemary មានដូចជា Carnosol, Rosmarinic Acid, និង Carnosic Acid៕