ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលធ្វើឲ្យកូនចូលចិត្តញ៉ាំទឹក។ តើមានអ្វីខ្លះទៅ?
- វិធីទី១ អ្នកអាចចាក់ទឹកដែលមានបរិមាណដូចគ្នាក្នុងកែវ២ រួចលេងល្បែងជល់កែវគ្នា ញ៉ាំទឹកជាមួយកូន។ ការធ្វើបែបនេះ អាចធ្វើឲ្យកូនចាប់ផ្តើមញ៉ាំទឹក ដោយមិនគេចនោះទេ។
- វិធីទី២ អ្នកអាចប្រើការលើកទឹកចិត្ត ដោយឧស្សាហ៍សរសើរកូនពេលដែលគេញ៉ាំទឹករួច។ អ្នកអាចសរសើរថាកូនពូកែ ឬឆ្លាត ក្រោយពេលដែលគេញ៉ាំទឹក នោះកូននឹងចាប់ផ្តើមញ៉ាំទឹកច្រើន ដើម្បីទទួលបានការសរសើរពីអ្នក។
- វិធីទី៣ ក្នុងផ្ទះរបស់អ្នកមិនគួរមានភេសជ្ជៈផ្សេងក្រៅពីទឹកនោះទេ។ នៅពេលដែលគ្មានភេសជ្ជៈផ្សេង កូននឹងញ៉ាំតែទឹកនោះទេ មិនសម្លឹងលើភេសជ្ជៈផ្សេងឡើយ។
- វិធីទី៤ អ្នកគួរតែធ្វើជាគំរូល្អដល់កូន ដោយនៅពេលដែលអ្នកញ៉ាំទឹក អ្នកគួរតែមកញ៉ាំនៅមុខកូន ដោយសម្តែងចេញនូវសកម្មភាពដែលអាចទាក់ទាញចំណាប់អារម្មណ៍កូនបាន។ ដូចនេះ អ្នកគួរតែធ្វើជាគំរូដល់កូន ទើបកូនអាចញ៉ាំទឹកដូចជាអ្នកដែរ៕