ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យរង្វង់ភ្នែករបស់អ្នកមិនខ្មៅ។ តើមានអ្វីខ្លះទៅ?
- ក្នុងល្ងរខ្មៅមានផ្ទុកវីតាមីនE ដែលអាចជួយចិញ្ចឹមស្បែកនៅជុំវិញរង្វង់ភ្នែកបាន ដោយអាចបំបាត់ស្នាមខ្មៅជុំវិញភ្នែកបាន។ ជាពិសេស ល្ងរខ្មៅនេះក៏អាចជួយធ្វើឲ្យសក់អ្នកខ្មៅរលោងផងដែរ។
- ក្នុងការ៉ុតមានផ្ទុកវីតាមីនអេ ដែលអាចជួយកាត់បន្ថយស្នាមខ្មៅជុំវិញរង្វង់ភ្នែកបាន។ ជាពិសេស វាក៏ល្អចំពោះភ្នែករបស់អ្នកផងដែរ ដោយធ្វើឲ្យភ្នែកអ្នកមិនងាយម្ញូបខ្លាំងនោះឡើយ។
- ក្នុងពងមាន់មានផ្ទុកប្រូតេអ៊ីនខ្ពស់ណាស់ ដោយជួយឲ្យស្បែកស្អាតបាន។ ដូចនេះ ដើម្បីការពារកុំឲ្យរង្វង់ភ្នែកខ្មៅ អ្នកគួរតែពិសារពងមាន់នេះបាន។
- នៅពេលដែលនារីកើតអាការៈខ្វះឈាម ក៏អាចធ្វើឲ្យរង្វង់ភ្នែកខ្មៅផងដែរ។ ដូចនេះ អ្នកអាចបរិភោគថ្លើមជ្រូកបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែកដែលអាចជួយប៉ូវឈាម ហើយបំបាត់ស្នាមខ្មៅជុំវិញរង្វង់ភ្នែកផងដែរ។
- តែបៃតងក៏ជាភេសជ្ជៈដែលអាចជួយបំបាត់ស្នាមខ្មៅជុំវិញរង្វង់ភ្នែកផងដែរ ថែមទាំងជួយបំបាត់ភាពនឿយហត់របស់អ្នក។ ដូចនេះ អ្នកអាចញ៉ាំ៥មុខខាងលើនេះបាន ដើម្បីធ្វើឲ្យស្បែកជុំវិញរង្វង់ភ្នែកស្អាត៕