ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយអ្នកមិនឲ្យឈឺពោះក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
មាននារីភាគច្រើនតែងតែឈឺពោះក្នុងពេលមករដូវ ជាពិសេស មុន និងក្រោយមករដូវចំនួនពី១ទៅ២ថ្ងៃ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការងារ និងជីវភាពរស់នៅ ដោយគ្មានកម្លាំង និងស្មារតីក្នុងការបំពេញការងារនោះឡើយ។ ដូចនេះ ក្នុងពេលនេះ អ្នកអាចបរិភោគផ្លែឈើដែលមានផ្ទុកវីតាមីនសេ ព្រោះវាអាចជួយទប់ស្កាត់មិនឲ្យអ្នកឈឺពោះក្នុងពេលមករដូវ។ អ្នកអាចញ៉ាំផ្លែឈើមួយចំនួនដូចជា ផ្លែពុទ្ធ្រា ផ្លែប៉ោម ផ្លែទំពាំងបាយជូរ ប៉េងប៉ោះ ផ្លែប៊ែស និងផ្លែឈើរីជាដើម ព្រោះវាសុទ្ធតែជាផ្លែឈើដែលជួយអ្នកចៀសពីការឈឺពោះក្នុងពេលមករដូវទាំងអស់៕