ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលបង្ហាញថានារីកំពុងតែជិតអស់រដូវហើយ។ តើមានអ្វីខ្លះ?
នៅពេលដែលអ្នកជិតអស់រដូវ រដូវរបស់អ្នកនឹងចាប់ផ្តើមមកមិនទៀងនោះទេ ហើយបរិមាណក៏មិនទៀងដែរ ដោយជួនកាលតិច ជួបកាលច្រើន ជួនកាលមកយូរ ជួនកាលមកលឿន។ ជាពិសេស អ្នកក៏អាចកើតមានអាការៈមួយចំនួនដូចជា ចិត្តមិនស្ងប់ គេងមិនលក់ វិលមុខ ឬឈឺក្បាលជាដើម។ ក្រៅពីនេះ អារម្មណ៍របស់អ្នកក៏ប្រែប្រួលលឿនដែរ ដោយងាយខឹង អន្ទះសារ មួលម៉ៅ និងសង្ស័យច្រើន។ ប្រសិនលើខ្លួនស្ត្រីកើតមានអាការៈទាំងនេះគួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះរដូវអ្នកកំពុងតែមិនមកមែនទែនហើយ។ ដូចនេះ បើអ្នកអស់មុនអាយុលឿនពេក គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់អ្នក៕