ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលមិនគួរធ្វើក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
- ក្នុងកំឡុងពេលមករដូវ អ្នកគួរតែកុំញ៉ាំអាហារដែលត្រជាក់ខ្លាំង និងហិរខ្លាំង ព្រោះវាអាចធ្វើឲ្យសរសៃឈាមអ្នករីកធំ ដោយអាចធ្វើឲ្យឈាមរដូវប្រែជាតិច ឬច្រើន។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកឈឺពោះខ្លាំងផងដែរ។
- ក្នុងពេលដែលអ្នកមករដូវ គួរតែប្តូរសម្លីអនាម័យឲ្យបានញឹកញាប់ ដោយចន្លោះពី៣ទៅ៤ម៉ោង គួរតែប្តូរចេញម្តង ទើបមិនផ្ទុកមេរោគលើនោះច្រើនដោយធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់អ្នក។ ជាពិសេស សម្លីអនាម័យគួរតែជ្រើសរើសផលិតផលដែលត្រូវស្តង់ដារ ទើបមិនធ្វើឲ្យអ្នកប្រឈមនឹងរោគស្ត្រី។
- អ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបានល្អ ព្រោះបើអ្នកតែងតែខឹង និងមួលម៉ៅ នឹងធ្វើឲ្យដើមទ្រូងអ្នកតឹងណែនខ្លាំងឈឺខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺបាក់ទឹកចិត្តផងដែរ។ ដូចនេះ អ្នកគួរតែគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ទើបល្អចំពោះសុខភាពផ្ទាល់ខ្លួន៕