រូបរាងកាយសមសួនពោរពេញទៅដោយមន្តស្នេហ៍គឺជាបំណងប្រាថ្នារបស់ស្រីៗគ្រប់រូប។ ប៉ុន្តែបើយើងមានរូបរាងស្គម ស្លេកស្លាំង គ្មានកម្លាំងកំហែងបែបនេះ ធ្វើម៉េចនឹងអាចបញ្ចេញសម្រស់ពិតរបស់ខ្លួនបានទៅ? ពិតណាស់ មនុស្សយើងធាត់ពេកក៏ពិបាក ស្គមពេកក៏មិនស្រួលដែរ ពីព្រោះថានៅពេលដែលយើងស្គមជ្រុល ផ្ទៃមុខរបស់យើងក៏មានសភាពផត និងឆាប់ចាស់ជាងវ័យផងដែរ។
ថ្ងៃនេះយើងនឹងបង្ហាញអ្នកពីរឿងទាំង៤ ដែលធ្វើឲ្យអ្នកអាចមានរាងស្អាត ប្រសិនជាអ្នកអាចធ្វើបានក្នុងពេលព្រឹក ។ តើមានអ្វីខ្លះទៅ?
អ្នកអាចញ៉ាំទឹកលាយជាមួយអំបិលបន្តិចក្នុងពេលព្រឹកបាន ព្រោះវាអាចធ្វើឲ្យស្បែកអ្នកស្អាត ថែមទាំងអាចធ្វើឲ្យទម្ងន់អ្នកមិនឡើងទៀតផង ។ ជាពិសេស វាអាចធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំផងដែរ។
អ្នកអាចពិសាពុទ្ធ្រាក្រហមដែលក្រៀមចំនួន១២គ្រាប់មុនពេលញ៉ាំអាហារពេលព្រឹក ព្រោះវាអាចជួយការពារសក់អ្នកមិនឲ្យជ្រុះ ថែមទាំងអាចជួយធ្វើឲ្យស្បែកអ្នកមានពណ៌ស៊ីជម្ពូផងដែរ ។
ចេកក៏អ្នកគួរតែបរិភោគពេលព្រឹកដែរ ព្រោះវាមានសារធាតុដែលអាចជួយធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ ។ ដូចនេះ អ្នកនឹងមិនងាយធាត់ឡើយ ព្រោះជាតិពុលក្នុងរាងកាយអ្នកបានបញ្ចេញមកក្រៅអស់។
អ្នកក៏អាចញ៉ាំទឹកដោះគោដែរ ព្រោះវាជួយធ្វើឲ្យអ្នកមានរាងស្អាតដោយមិនដឹងខ្លួន ពេលដែលអ្នកព្យាយាមញ៉ាំជារៀងរាល់ព្រឹក ។ ដូចនេះ អ្នកអាចបរិភោគតាមខាងលើនេះ ដើម្បីថែរក្សារាងអ្នកឲ្យបានស្អាត៕