ប្រសិនជាអ្នកមិនចង់ធាត់ អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារទាំង៥ខាងក្រោមនេះ ព្រោះអាចធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកមិនសប្បាយចិត្ត អ្នកមិនគួរញ៉ាំស្ករគ្រាប់ច្រើននោះទេ ព្រោះអាចធ្វើឲ្យអ្នកងាយឡើងទម្ងន់ខ្លាំងណាស់។ ដូចនេះ បើអ្នកញ៉ាំស្ករគ្រាប់រួច អ្នកគួរតែពិសារផ្លែឈើចំនួនមួយផ្លែ ដើម្បីអាចការពារអ្នកមិនឲ្យឡើងទម្ងន់បាន។
- សូកូឡា ក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះវាអាចធ្វើឲ្យអ្នកងាយឡើងទម្ងន់ខ្លាំងណាស់។ ប៉ុន្តែ បើអ្នកចូលចិត្តពិសារ អ្នកគួរតែរក្សាទម្លាប់ហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីអាចថែរក្សារាងអ្នកឲ្យនៅស្អាតបាន។
- ប្រសិនជាអ្នកជានារីដែលចូលចិត្តញ៉ាំកូកា ឬភេសជ្ជៈដែលមានហ្គែសផ្សេងៗ អ្នកគួរតែកាត់បន្ថយក្នុងការពិសារ ហើយប្តូរមកញ៉ាំតែវិញ ទើបអាចធ្វើឲ្យរាងអ្នកមិនងាយរីក ហើយស្អាតបាន។
- មីកំប៉ុងឆុងនឹងអាចធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួននៅពេលដែលអ្នកបរិភោគច្រើន។ ដូចនេះ អ្នកមិនគួរខ្ចិល ហើយពិសារតែមីកំប៉ុងនោះទេ អ្នកគួរតែធ្វើបាយញ៉ាំ ទើបរាងអ្នកមិនងាយដូចជាធុងទឹកដែលពិបាកនឹងស្រកមកវិញ។
- ភេសជ្ជៈដែលមានទម្រង់ជាកំប៉ុង ដូចជាទឹកផ្លែឈើកំប៉ុង អ្នកក៏មិនអាចញ៉ាំបានដែរ ព្រោះនៅក្នុងនោះមានជាតិស្ករខ្ពស់ ដែលងាយធ្វើឲ្យរាងអ្នកប្រែជាអាក្រក់ខ្លាំងណាស់។ ដូចនេះ បើអ្នកមិនចង់បំផ្លាញរាងដ៏ស្អាតរបស់អ្នក អាហារទាំងឡាយខាងលើនេះ គួរតែកំចាត់ចោលពីបញ្ជីអ្នកឲ្យអស់៕