ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យផ្នែកខាងក្រោមរបស់មនុស្សស្រីងាយធុំក្លិនមិនល្អណាស់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកមករដូវ បើស្លៀកខោរឹបពេក អង្គុយយូរពេក ឬមិនឧស្សាហ៍ផ្លាស់ប្តូរសម្លីអនាម័យ នឹងធ្វើឲ្យកន្លែងសម្ងាត់របស់អ្នកមានក្លិនមិនល្អនោះទេ។ ដូចនេះ អ្នកមិនគួរសាងទម្លាប់អាក្រក់ទាំងនេះឡើយ ទើបវាមិនកើតក្លិនស្អុយ។
- នៅពេលដែលអ្នកប្រើសម្លីអនាម័យខុសក៏អាចធ្វើឲ្យវាធុំក្លិនដែរ។ ដូចនេះ អ្នកគួរតែជ្រើសរើសផលិតផលដែលត្រូវ ទើបអាចការពារផ្នែកខាងក្រោមរបស់អ្នកមិនឲ្យកើតមានក្លិនបាន។
- នៅពេលដែលអ្នកតែងតែប្រើសម្លីតូចៗក្រោយពេលដែលរដូវអស់ ក៏ងាយធ្វើឲ្យផ្នែកខាងក្រោមរបស់អ្នកមានក្លិនមិនល្អដែរ ព្រោះវាគ្មានខ្យល់ដកដង្ហើម ដោយធ្វើឲ្យមេរោគជ្រាតចូលទៅក្នុងនោះច្រើនណាស់។
- នៅពេលដែលអ្នកតែងតែស្លៀកខោកាប៊ូយរឹបៗ យូរទៅនឹងធ្វើឲ្យកន្លែងសម្ងាត់របស់អ្នកធុំក្លិនមិនល្អនៅទេ ព្រោះវាគ្មានកន្លែងដកដង្ហើមឡើយ។ ដូចនេះ ទម្លាប់ទាំងនេះ បើមានអ្នកគួរតែកែចេញ ទើបមិនធ្វើឲ្យធុំក្លិនមិនល្អដល់អ្នកដទៃ៕