ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនអាចងូតទឹកឲ្យកូន ពេលដែលទើបតែចាកវ៉ាក់សាំងរួច។ តើមានអ្វីខ្លះទៅ?
ទារកដែលទើបតែកើត គឺត្រូវតែចាក់វ៉ាក់សាំងរហូតដល់ពេលធំ។ កន្លែងដែលកូនចាក់វ៉ាក់សាំងនោះមិនអាចត្រូវទឹកបានឡើយ ជាពិសេស ទឹកកង្វក់តែម្តង ព្រោះនៅពេលដែលទឹកមិនស្អាតទាំងនោះ នឹងអាចធ្វើឲ្យឡើងកន្ទួលក្រហម ឬអាចហើមជាដើម។ ដូចនេះ ក្រោយពេលដែលកូនទើបតែចាក់វ៉ាក់សាំងរួច អ្នកគួរតែរក្សាកន្លែងនោះឲ្យស្អាត និងមានអនាម័យ ហើយមិនគួរងូតទឹកឲ្យកូនភ្លាមទេ ដើម្បីចៀសពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយចៃដន្យ។ ការប្រយ័ត្នត្រូវតែមានចំពោះទារកតូច ព្រោះបើមិនប្រយ័ត្ន ឬធ្វេសប្រហែសតែបន្តិច សុខភាពកូននឹងអាចកើតបញ្ហាបានយ៉ាងងាយជាទីបំផុត៕