ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ៣មុខដែលធ្វើឲ្យរាងរបស់អ្នកតូច និងស្អាតខ្លាំង។ តើមានអ្វីខ្លះទៅ?
- ក្នុងផ្លែប៉ោមមានសារធាតុសរសៃខ្ពស់ ធ្វើឲ្យអ្នកងាយឆ្អែតខ្លាំងណាស់ ដោយជួយទប់អ្នកមិនឲ្យញ៉ាំច្រើនជ្រុលនោះទេ។ ជាពិសេស ក្នុងនោះក៏មានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ព្រមទាំងវីតាមីនសេ ដោយល្អចំពោះសុខភាពខ្លាំងណាស់។ ដូចនេះ មួយថ្ងៃអ្នកអាចបរិភោគផ្លែប៉ោមចំនួនមួយផ្លែបាន នោះទម្ងន់របស់អ្នកនឹងអាចគ្រប់គ្រងបានយ៉ាងល្អតែម្តង។
- ក្រូងថ្លុង មានផ្ទុកជាតិសរសៃខ្ពស់ដូចគ្នា ដោយអាចជួយកាត់បន្ថយខ្លាញ់ និងស្ករដែលរាងកាយស្រូបចូល។ ជាពិសេស វាក៏អាចជួយដុតខ្លាញ់ក្នុងរាងកាយបានយ៉ាងល្អផងដែរ។ ដូចនេះ ប្រសិនជាអ្នកចង់បានរាងស្អាត អាចបរិភោគក្រូចថ្លុងបាន ព្រោះវាអាចធ្វើឲ្យរាងអ្នកតូចស្អាតតែម្តង។
- ប៊្លូប័ររី និងស្ត្រប៊័ររី សុទ្ធតែផ្លែឈើដែលមានផ្ទុកវីតាមីនសេខ្ពស់ ថែមទាំងមានផ្ទុកសារធាតុដទៃទៀតដែលអាចជួយឲ្យរាងអ្នកស្អាតខ្លាំងណាស់។ ជាពិសេស វាក៏អាចជួយដុតខ្លាញ់ក្នុងរាងកាយបានលឿនផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចស្រកទម្ងន់បានសម្រេចតែម្តង៕