ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យស្បែកស្អាតដោយធម្មជាតិ។ តើមានអ្វីខ្លះទៅ?
- នៅក្នុងបន្លែស្រស់ មានផ្ទុកទៅដោយវីតាមីនសេ ដោយធ្វើឲ្យស្បែកចាស់ងាយជម្រុះចេញហើយដុះស្បែកថ្មីណាស់។ ជាពិសេស វាក៏មានផ្ទុកសារធាតុចិញ្ចឹមដែលអាចជួយចិញ្ចឹមស្បែករបស់អ្នកផងដែរ។ ដូចនេះ អ្នកអាចទិញការ៉ុត ស្វាយ ប៉េងប៉ោះ និងបន្លែបៃតងមកពិសារបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចបរិភោគផ្លែឈើបាន ព្រោះអាចជួយការពារស្បែកអ្នកបានល្អណាស់។
- ប្រសិនជាអ្នកចង់ការពារស្បែក មិនងាយចាស់ មិនងាយខ្មៅ អ្នកគួរតែបរិភោគផ្លែឈើដែលមានផ្ទុកវីតាមីនសេខ្ពស់ ដូចជា ត្របែក ឃីវី ស្ត្រប៊័ររី និងប៉េងប៉ោះតូចៗ។ នៅពេលដែលអ្នកពិសាររួច នឹងធ្វើឲ្យអ្នកមានស្បែកដែលស្អាតខ្លាំងណាស់។
- នៅក្នុងទឹកដោះគោមានផ្ទុកសារធាតុដែលអាចជួយបង្កើនប្រព័ន្ធការពាររបស់ស្បែកបានរឹងមាំល្អ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកមិនងាយចាស់នោះឡើយ។ ដូចនេះ ស្បែកអ្នកនឹងអាចក្មេងជានិច្ច មិនងាយចាស់នោះទេ។
- អ្នកអាចបរិភោគផលិតផលដែលធ្វើពីពពួកសណ្តែកដូចជា តៅហ៊ូ និងទឹកសណ្តែក ប៉ុន្តែមិនគួរដាក់ស្ករទេ។ ក្រោយពេលដែលអ្នកញ៉ាំរួច នោះស្បែកអ្នកនឹងសស្អាតខ្លាំងណាស់ ដោយមិនចាំបាច់ប្រើឡេ ឬថ្នាំអ្វីមកធ្វើឲ្យសនោះឡើយ។
- អ្នកក៏អាចពិសារផលិតផលដែលធ្វើពីស្រូវសាលី និងគ្រាប់ធញ្ញជាតិផងដែរ ព្រោះក្នុងនោះមានផ្ទុកទៅដោយវីតាមីនE ដែលអាចជួយថែរក្សាស្បែកអ្នកបានស្អាតជាទីបំផុត។ ជាពិសេស វាក៏អាចជួយជម្រះជាតិពុលទាំងឡាយចេញពីស្បែករបស់អ្នកផងដែរ។ ដូចនេះ ស្បែកអ្នកនឹងស្អាតមិនគួរឲ្យជឿនោះទេ។
- នៅក្នុងតែមានផ្ទុកសារធាតុដែលធ្វើឲ្យស្បែកដែលត្រូវកំដៅថ្ងៃខ្មៅ និងគ្រើមប្រែមកជាស្អាតវិញ។ ជាពិសេស វាក៏អាចធ្វើឲ្យស្បែកមានសុខភាពរឹងមាំណាស់ ដោយងាយដុះស្បែកថ្មីឡើងមកជំនួសកោសិកាស្បែកចាស់វិញ។ ដូចនេះ អ្នកអាចបរិភោគតាមនេះបាន នោះស្បែកអ្នកនឹងក្មេងជានិច្ចតែម្តង៕