ជាទូទៅ ជំងឺមហារីកថ្លើមកម្របង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងណាស់។ នៅពេលដែលទំហំដុំសាច់ធំឡើង អ្នកជំងឺអាចនឹងកើតមានអាការៈឈឺចាប់នៅផ្នែកខាងស្កាំនៃពោះ ។ អ្នកខ្លះទៀតអាចមានរោគសញ្ញាកាន់តែដុនដាបនៃជំងឺថ្លើមរ៉ាំរ៉ៃ ឬក្រិនថ្លើមដែលជារឿយៗកើតឡើងមុនពេលវិវត្តទៅជាជំងឺមហារីកថ្លើម។
សញ្ញាដំបូងនៃជំងឺមហារីកថ្លើមមានអ្វីខ្លះ?
• ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
• ថ្លើមរីក
• ឈឺក្នុងពោះ ឬនៅជិតស្លាបប្រចៀវខាងស្តាំ
• ហើមពោះ
• មានសារធាតុរាវនៅក្នុងពោះ
• កើតខាន់លឿង
រោគសញ្ញាទូទៅផ្សេងទៀតរួមមាន៖
• គ្រុនក្ដៅ
• សរសៃឈាមវ៉ែនរីកធំនៅក្នុងពោះ
• ស្នាមជាំ ឬហូរឈាមមិនប្រក្រតី
• ចំណង់អាហារថយចុះ
• ចង្អោរ ឬក្អួត
• លាមកពណ៌ស
• រមាស់
• មានអារម្មណ៍ឆ្អែតក្រោយញ៉ាំអាហារតិចតួច
• ខ្សោយ ឬអស់កម្លាំង
អ្នកណាខ្លះមានហានិភ័យកើតជំងឺមហារីកថ្លើម?
• អ្នកឆ្លងមេរោគរលាកថ្លើមប្រភេទB ឬ Cរ៉ាំរ៉ៃ
• ជំងឺថ្លើមតំណពូជ
• ជំងឺទឹកនោមផ្អែម
• ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនដោយសារញ៉ាំជាតិអាល់កុល
• ការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃ
• ធាត់ជ្រុល។
យើងអាចបង្ការជំងឺមហារីកថ្លើមដោយរបៀបណា?
• ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតសមល្មម
• រក្សាទម្ងន់ខ្លួនសមស្រប
• ចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទB
• ជៀសវាងរួមភេទដោយពុំមានការការពារ។