នៅពេលយើងនិយាយអំពីវិធីបង្ការជំងឺទឹកនោមផ្អែម មនុស្សភាគច្រើន គឺខ្វល់ជាងគេលើអាហារមានជាតិផ្អែមតែម្តង ។ ខណៈពេលដែលការចៀសវាងការញ៉ាំអាហារផ្អែមៗ មានមនុស្សជាច្រើនមិបានដឹងអំពីអាហារដែលគេញ៉ាំរាល់ថ្ងៃធ្វើឲ្យប៉ះពាល់ដល់សុខភាពទេ ជាពិសេសការញ៉ាំបាយស ដែលជាអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើងតែម្តង។
តាមការស្រាវជ្រាវបានរកឃើញនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺថា បាយសដែលយើងញ៉ាំរាល់ថ្ងៃនេះ ពោរពេញទៅដោយជាតិអាមីដុង ដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ និងប្រឈមខ្លាំងនឹងជំងឺទឹកនោមផ្អែម ។
លោក Zee Yoong Kang ប្រធានប្រតិបត្តិនៃ Health Promotion Board បានបង្ហាញថា នៅពេលយើងញ៉ាំបាយសជារៀងរាល់ថ្ងៃអាចបង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែម រហូតដល់ ១១ភាគរយឯណោះ ។ ប៉ុន្តែហេតុអ្វីបានជាបាយសចឹងគ្រោះថ្នាក់ម្លេះ0x017d7 ដោយផ្អែកទៅតាមការស្រាវជ្រាវមកពី Harvard School of Public Health ដែលធ្វើការសិក្សារហូតដល់ ២០ឆ្នាំ និយាយថា បាយសមិនមែនញ៉ាំច្រើនមានសុវត្ថិភាពដូចមនុស្សជាច្រើនគិតឡើយព្រោះតែ៖
បាយសមួយចានគោមតូចមួយ មានជាតិកាបូអ៊ីដ្រាតយ៉ាងហោចណាស់២ដងនៃជាតិផ្អែមក្នុងភេសជ្ជៈមានជាតិហ្គាសមួយកំប៉ុង ។ រឿងនេះចាត់ទុកថា អាក្រក់ដោយសារតែ កាបូអ៊ីដ្រាតនឹងបំលែងទៅជាជាតិស្ករនៅពេលចូលដល់ក្នុងពោះវៀន ដូច្នេះបើសិនជាញ៉ាំច្រើន វានឹងបង្កើនជាតិស្ករក្នុងឈាមជាមិនខាន ។
នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ អ្នកប្រាកដជាដឹងហើយថា វាមិនល្អចំពោះអ្នកឡើយ។
កាលនាជាតិស្ករក្នុងឈាមឡើងកាន់តែច្រើន តាមរយៈការញ៉ាំបាយសរាល់ថ្ងៃ វាអាចធ្វើឲ្យតម្រងនោមខូចបាន ហើយជំងឺទឹកនោមផ្អែមអាចនឹងចាប់ផ្តើមកើតមាន។
ជាអកុសល្យ ប្រជាជនខ្មែរយើងនេះឯងដែល និយមញ៉ាំបាយសជារៀងរាល់ថ្ងៃ ដូច្នេះវាក៏ធ្វើឲ្យជាតិស្ករក្នុងឈាមឡើងកាន់តែខ្ពស់ផងដែរ។ អ្វីដែលកាន់តែអាក្រក់នោះគឺថា យើងគ្រប់គ្នានឹងប្រឈមជំងឺទឹកនោមផ្អែមកាន់តែខ្លាំងកាលណាញ៉ាំបាយសកាន់តែច្រើន។ យ៉ាងណាមិញ យើអាចកាត់បន្ថយការប្រឈមមុខនេះបានច្រើនរហូតដល់ ២០ភាគរយ តាមរយៈការញ៉ាំអង្ករសម្រូបជំនួសវិញ៕