ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលស្ត្រីមានផ្ទៃពោះគួរតែចៀសកុំពិសារឲ្យសោះ។ តើមានអ្វីខ្លះទៅ?
- ក្នុងកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរញ៉ាំស្រា ឬភេសជ្ជៈដែលមានជាតិអាល់កុលឡើយ ព្រោះអាចធ្វើឲ្យកូនប្រឈមមុខនឹងគ្រោះថ្នាក់ ដោយអាចធ្វើឲ្យរូបរាងកូនលូតលាស់មិនគ្រប់។ ជាពិសេស អាចធ្វើឲ្យខួរក្បាលកូនលូតលាស់យឺត ដោយអាចធ្វើឲ្យកូនមានប្រាជ្ញាអន់បាន។
- សាច់ឆៅ ឬពាក់កណ្តាលឆ្អិន អ្នកមិនគួរញ៉ាំឡើយក្នុងដំណាក់កាលមានផ្ទៃពោះ ព្រោះមេរោគដែលមានក្នុងនោះ អាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកមិនស្រួល ដោយអាចធ្វើឲ្យអ្នករាគរូសបាន។
- អាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ ហើយអាហារដែលហិរ អ្នកមិនគួរពិសារឡើយក្នុងពេលមានផ្ទៃពោះ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាពិសេស អ្នកមិនគួរញ៉ាំសាច់ក្រក ស្ពៃជូរ ត្រីប្រម៉ា ឬត្រើហើមឡើយ ព្រោះសុទ្ធតែអាចធ្វើឲ្យទារកក្នុងផ្ទៃប្រឈមមុខនឹងគ្រោះថ្នាក់។
- អ្នកមិនគួរពិសារអាហារដែលមានផ្ទុកជាតិស្ករខ្ពស់ឡើយ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃលើសទម្ងន់បាន។ ជាពិសេស អាចធ្វើឲ្យក្រលៀនអ្នកម្តាយរងសម្ពាធ ដោយធ្វើឲ្យសុខភាពអ្នកម្តាយជួបនឹងគ្រោះថ្នាក់ផងដែរ៕