ដោយយោងតាម មូលលិធិសិក្សាស្រាវជ្រាវស្តីពីជំងឺមហារីក នៅលើពិភពលោក និង វិទ្យសា្ថនស្រាវជ្រាវ ពីជំងឺមហារីក របស់ប្រជាជនអាមេរិក បាននិយាយថា អាហារអាចមានឥទ្ធិពល ក្នុងការប្រយុទ្ធប្រឆាំង បានទៅនឹង ជំងឺមហារីកផ្សេងៗគ្នាជាច្រើន រួមមានដូចជា៖ ជំងឺមហារីកបំពង់អាហារ, ក្រពះ, ទ្វារលាមក , ពោះវៀនធំ, ថ្លើម, លំពែង, អូវែ និង ជំងឺមហារីកក្រពេញប្រូស្តាត ជាដើម។
អ្នកជំនាញបាននិយាយទៀត ផងដែរថា ជនដែលទទួលរងគ្រោះពីជំងឺមហារីក គួរតែផ្តោតជាចំបងទៅលើ អាហារដែលផ្តល់ផលល្អ ចំពោះសុខភាព ដែលសម្បូរទៅដោយ ជាតិប្រូតេអ៊ីនខ្ពស់ និង កាឡូរីខ្ពស់ ដែលពួកវា អាចជួយផ្តល់ ថាមពលអោយអ្នកបាន ។
ក្នុងអំឡុងពេលនៃការព្យាបាលជំងឺមហារីក ដែលរួមមាននូវ ទម្រង់ការផ្សេងៗ គ្នាមានដូចជា៖ការព្យាបាល ដោយប្រើកាំរស្មី, ការព្យាបាលដោយប្រើជាតិគីមី និង ការវះកាត់ វាក៏ជាការ ចាំបាច់ផងដែរ សម្រាប់អ្នកជំងឺមហារីក ក្នុងការរក្សាអោយបាននូវ ថាមពល និង ប្រព័ន្ធភាពសាំដែលមាន សុខភាពល្អ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងបាន ទៅនឹងជំងឺនេះ ។ ឱកាសនៃភាពជោគជ័យ អាចនឹងកើនឡើង ប្រសិនបើប្រភេទនៃពពួកអាហារ ដែលជួយប្រឆាំងនឹងជំងឺមហារីក ខាងក្រោមនេះ ត្រូវបានរួមបញ្ចូល ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ៖
១. ពពួកអាហារដែលមានជាតិសសៃ
អាហារជាតិសសៃ អាចជួយ ក្នុងការសម្អាតនូវពពួកជំងឺមួយចំនួន ដែលបណ្តាលអោយមាន កាកសំណល់ និង យកចេញនូវជាតិពុលផ្សេងៗ ពីក្នុង ក្រពះពោះវៀន។ វាក៏បានជួយជម្រុញផងដែរ ដល់ការសម្រក ទម្ងន់ ដោយវាជួយធ្វើអោយ អ្នកមានអារម្មណ៍ថាឆ្អែត បានយូរ។ ការធាត់ជ្រុល ឬ កើនទម្ងន់ខ្លាំង គឺនឹង អាចដាក់សម្ពាធអោយ អ្នកប្រឈមនឹងជំងឺមហារីកបាន ក្នុងកម្រិតខ្ពស់ ។
២. ផ្លែបឺរ
ផ្លែឈើប្រភេទនេះ គឺសម្បូរទៅដោយសារជាតិ glutathione ដែលជា សមាសធាតុប្រឆាំងនឹងប្រតិកម្ម អុកស៊ីតដ៏មានឥទ្ធិពល ដែលវាអាចប្រឆាំងបាននឹង រ៉ាឌីកាល់សេរី នៅក្នុងរាងកាយ តាមរយៈការ ទប់ស្កាត់នូវ ការបឺតស្រូបរបស់ពោះវៀននូវសារជាតិខ្លាញ់ជាក់លាក់ណាមួយ ។ ហើយពួកវា ក៏អាចផ្គត់ ផ្គង់ ផងដែរនូវ សារជាតិប៉ូតាស្យូម ( ច្រើនជាងផ្លែចេក) ព្រមទាំងជាប្រភពដ៏អស្ចារ្យនៃពពួកសារជាតិ beta- carotene ។
៣.បន្លែស្រស់ៗ
ពពួកបន្លែដូចជា ផ្កាខាត់ណាខៀវ, ផ្កាខាត់ណាស, សណ្តែកបណ្តុះ គឺមានផ្ទុកនូវ សមាសធាតុប្រឆាំង នឹងប្រតិកម្មអុកស៊ីតទប់ស្កាត់ជំងឺមហារីក ។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ផ្កាខាត់ណាខៀវ, ស្ពៃក្តោប និង ផ្កាខាត់ណាស មានសមាសធាតុគីមីម្យ៉ាង ដែលត្រូវបានគេហៅថា indole-3- carbinol ដែល អាចប្រឆាំងបានទៅនឹង ជំងឺមហារីកសុដន់ ដោយការបំលែង អរម៉ូនអឺស្ត្រូហ្សែន ដែលជម្រុញអោយមាន ជំងឺមហារីក អោយទៅជាអ្នកការពារផ្សេងៗ បានកាន់តែច្រើន ។
ផ្កាខាត់ណាខៀវ និង ជាពិសេសសណ្តែកបណ្តុះ មានសារជាតិគីមីពពួករុក្ខជាតិ ដែលត្រូវបានគេហៅថា sulforaphane ជាផលិតផលរបស់ glucoraphanin ដែលគេជឿថា វាជាជំនួយក្នុងការ ការពារបាននូវ ប្រភេទនៃ ជំងឺមហារីកមួយចំនួន មានដូចជា ជំងឺមហារីកពោះវៀន និង ទ្វារលាមក។ នាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ប្រមាណថា ប្រហែលជា ៣០ ទៅ ៤០ភាគរយ នៃជំងឺមហារីកទាំងអស់ អាចចៀសផុតបាន ប្រសិនបើមនុស្សយើង អាចធ្វើការទទួលទាន បន្លែ, ផ្លែឈើ និង ដំណាំអាហារដែល បានដាំដោយខ្លួនឯង ខណៈពេលដែល ពួលគេអាចកាត់បន្ថយបាននូវការទទួលទានជាតិខ្លាញ់ និង កាឡូរីខ្ពស់។
៤.ការ៉ុត
ការសិក្សាស្រាវជ្រាវ បានរកឃើញថា សារជាតិ falcarinol ដែលបានរកឃើញនៅក្នុងការ៉ុត គឺអាចកាត់ បន្ថយបាននូវ ជំងឺមហារីក។ លើសពីនេះទៅទៀត សារជាតិ beta carotene ដែលមានវត្តមាន នៅក្នុងនោះ ក៏ជួយក្នុងការកាត់បន្ថយផងដែរ នូវការប្រឈមនឹង ជំងឺមហារីកប្រភេទផ្សេងៗជាច្រើនទៀត មានដូចជា៖ ជំងឺមហារីកសួត, មាត់,បំពង់ក,ក្រពះ, ពោះវៀន,ប្លោកនោម, ក្រពេញប្រូស្តាត និង ជំងឺមហារីកសុដន់ ។ យោងតាមការសិក្សាអង្កេតស្រាវជ្រាវមួយ ដែលបានធ្វើឡើងនៅវិទ្យាស្ថាន នៃវិទ្យាសាស្ត្រកសិកម្មរបស់ ប្រទេស Danish បានបង្ហាញថាកោសិកាមហារីកដែលនៅដាច់ដោយឡែក គឺអាចមានការរីកលូតលាស់ យ៉ាងយឺត នៅពេលដែលវាបានជួបនឹង សារជាតិ falcarinol ។
៥. ម្ទេសប្លោក
ពពួកបន្លែទាំងនេះ មានផ្ទុកសារជាតិគីមី ដែលត្រូវបានគេហៅថា capsaicin ដែលអាច បន្សាបនូវសមាស ធាតុបង្កជំងឺមហារីកជាក់លាក់ណាមួយ និង អាចជួយបង្ការបានផងដែរនូវ ជំងឺមហារីកក្រពះ ។
៦. ពពួកបន្លែ Allium
ការសិក្សាមួយ ដែលបានចុះផ្សាយនៅក្នុង ទស្សនាវដ្តីសុខភាពរបស់ វិទ្យាស្ថានជាតិសិក្សាពីជំងឺមហារីក នៅក្នុងឆ្នាំ ២០០២ បាននិយាយថា ការទទួលទាននូវ ពពួកបន្លែ Allium ដែលមានដូចជា៖ ខ្ទឹមស, ខ្ទឹមបារាំង, ខ្ទឹមក្រហម និង ស្លឹកខ្ទឹម គឺអាចបន្ថយអត្រាប្រឈមនឹង ជំងឺមហារីកក្រពេញប្រូស្តាត បានជាចំបង។ គឺដោយសារតែពពួកបន្លែទាំងនេះ មានផ្ទុក សមាសធាតុ allium (dialyl sultides) ដែលជួយធ្វើអោយ ប្រព័ន្ធភាពសាំល្អប្រសើរ និង ជម្រុញដល់ការសកម្មភាពរបស់ កោសិកាប្រព័ន្ធ ភាពសាំ ដែលប្រឆាំងនឹង ជំងឺមហារីកបាន ។
ពពួកសមាសធាតុទាំងនេះ ជួយក្នុងការទប់ស្កាត់នូវ carcinogens ពីការចូលទៅក្នុង កោសិកា ក្រៅពីមុខងារមួយទៀត ក្នុងការបន្ថយនូវការរីកលូតលាស់របស់ ដុំសាច់។ ការសិក្សាស្រាវជ្រាវមួយទៀត នៅក្នុងប្រទេសចិនបាន បង្ហាញប្រសិទ្ធិភាពបង្ការរបស់វា នៃ ពពួកបន្លែ allium ដែលជួយជម្រុញប្រព័ន្ធ ភាពសាំអោយប្រឆាំងនឹង ជំងឺមហារីកក្រពះ និង ជំងឺមហារីកបំពង់អាហារ។ ការសិក្សាស្រាវជ្រាវមួយ ដែលធ្វើឡើងចំពោះស្ត្រីចំនួន ៤១.០០០នាក់ នៅក្នុង Iowa បានរកឃើញថា ការញាំខ្ទឹមស យ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍ គឺអាចកាត់បន្ថយ ការប្រឈមនឹងជំងឺមហារីកពោះវៀន បានដល់ទៅ ៣៥ភាគរយ ។
៧. ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉គឺមានផ្ទុកសារជាតិ Lycopene ដែលជាសមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត និង ជាអ្នកប្រឆាំងនឹង ជំងឺមហារីកបានយ៉ាងល្អ ។ ការសិក្សាស្រាវជ្រាវ ក្នុងពេលថ្មីៗនេះ បានអះអាងថា ការបង្កើននូវការទទួលទានសារជាតិ Lycopene គឺអាចជួយកាត់បន្ថយ នូវការប្រឈមនឹងជំងឺ មហារីកសុដន់, ក្រពេញប្រូស្តាត, លំពែង និង ជំងឺមហារីកទ្វារលាមក ។
ការសិក្សាស្រាវជ្រាវមួយផ្សេងទៀត នៅសកលវិទ្យាល័យ Harvard បានរកឃើញថា បុរសដែលបានបន្ថែម បន្លែប៉េងប៉ោះ ទៅក្នុងរបបអាហារជាប្រចាំថ្ងៃរបស់ពួកគេ អោយបាន ២ដង ក្នុងមួយសប្តាហ៍ គឺអាចកាត់បន្ថយបាន នូវការប្រឈមនឹង ការវិវត្តន៍នឹង ជំងឺមហារីកក្រពេញប្រូស្តាត បានដល់ ១ភាគ៣ បើធ្វើការប្រៀបធៀបនឹង បុរសផ្សេងទៀត ដែលមិនបានទទួលទានផ្លែប៉េងប៉ោះនេះ ។
៨. ផលិតផលនៃពពួកសណ្តែកសៀង
ប្រភេទអាហារទាំងនេះ គឺសម្បូរទៅដោយ សារជាតិបំប៉ន ជាពិសេស គឺប្រភេទជាច្រើននៃ phytoestrogens និង non-steroidal estrogens ដែលអាចជួយការពារ បានទាំងជំងឺមហារីកសុដន់ និង ជំងឺមហារីកក្រពេញ ប្រូស្តាត ដោយការទប់ស្កាត់ និង ដាក់សម្ពាធទៅលើ បម្រែបម្រួលរបស់មហារីក។ ការសិក្សាស្រាវជ្រាវ មួយបានបង្ហាញថា ការទទួលទាននូវ ប្រូតេអ៊ីន ដែលមាននៅក្នុងសណ្តែកសៀង អ្នកជំងឺមហារីក អាចនឹងប្រឈមនឹង អត្រាស្លាប់ រួមជាមួយនឹងអត្រានៃការកើតមានឡើងវិញ ក្នុងកម្រិតទាប។
៩. រមៀត
រមៀតមានផ្ទុក សារជាតិ curcumin ដែលជាគ្រឿងផ្សំដ៏សំខាន់ នៅក្នុងម្ហូបអាហាររបស់ជនជាតិឥណ្ឌា ។ ហើយសារជាតិនេះ គឺមានឥទ្ធិពលជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងមហារីកបាន ។ ការសិក្សា ស្រាវជ្រាវជាច្រើន បានបង្ហាញថា វាអាចដាក់សម្ពាធទៅដល់ ការបំបែកខ្លួន និង ការឈ្លានពានរបស់ កោសិកាមហារីក។
១០. ផ្លែទំពាំងបាយជូរ
ទំពាំងបាយជូរ មានផ្ទុកសារជាតិ bioflavonoids ដែលជាសមាសធាតុ ប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលមាន តួនាទីជា អ្នកបង្ការជំងឺមហារីក។ ផ្លែទំពាំងបាយជូរ ក៏សម្បូរផងដែរ នូវប្រភពនៃ resveratrol, ជាហ្វេណុលធម្មជាតិ ដែលអាចជួយទប់ស្កាត់ នូវអង់ស៊ីម ដែលភ្ញោចទៅដល់ ការលូតលាស់របស់ កោសិកាមហារីក ។
១១. ផ្លែបឺរីក្រហម និង បឺរីខ្មៅ
ពពួកផ្លែឈើទាំងនេះ គឺសម្បូរទៅដោយ អាស៊ីត ellagic ដែលជា សមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដ៏មានឥទ្ធិពល និង ជួយក្នុងការ បង្ការនូវការរីកលូតលាស់របស់ កោសិកាមហារីក ។ ការសិក្សាមួយ ដែលបានធ្វើឡើង នៅសកលវិទ្យាល័យក្នុង រដ្ឋ Ohio បានបង្ហាញថា ពពួកសត្វដែលបាន ស៊ីអាហារដែលមាន ពពួកផ្លែ បឺរីខ្មៅ គឺមានឱកាស បន្ថយបាននូវដុំសាច់ ក្នុងបំពង់អាហារបានដល់ ៦០ភាគរយ និង បានដល់ ៨០ភាគរយ ចំពោះដុំសាច់នៅក្នុងពោះវៀនធំ។
១២. តែបៃតង និង តែខ្មៅ
ប្រភេទតែទាំងនេះ គឺសម្បូរទៅដោយ សារជាតិ polyphenols ( catechins) ដែលត្រូវបានគេទទួលស្គាល់ថា វាអាច ជួយបង្ការបាននូវ កោសិកាមហារីក ពីការបំបែកខ្លួន។ ការអង្កេតស្រាវជ្រាវ បានបង្ហាញថា សារជាតិ polyphenols ទាំងនេះ ដែលមាននៅក្នុង តែបែតង, ស្រាក្រហម និង ប្រេងអូលីវ អាចការពារ ប្រឆាំងបាននឹង ប្រភេទផ្សេងៗនៃជំងឺមហារីក។
ការបរិភោគអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព និង ការបន្ថែមនូវ ប្រភេទអាហារជួយប្រឆាំងនឹង ជំងឺមហារីកទាំងនេះ គឺអាចនឹងជួយដល់បុគ្គលម្នាក់ៗ ក្នុងដំណើរការនៃការជាសះស្បើយរបស់ពួកគេ។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏គប្បីត្រូវតែ ប្រកាន់ភ្ជាប់នូវទម្លាប់រស់នៅ ដែលល្អចំពោះសុខភាពផងដែរ ដែលវាតម្រូវអោយ យើងចាកឆ្ងាយពីការជក់បារី និង ផឹកស្រា។ កត្តាទាំងពីរនេះ គឺជាអ្នកបង្កើនឱកាស ដ៏ប្រសើរ ក្នុងការធ្វើអោយអ្នកប្រឈមនឹងជំងឺមហារីកបាន ៕