ក្រោយពីឆ្លងជំងឺផ្តាសាយរួច មនុស្សភាគច្រើននៅតែមានអាការៈក្អកជាប់រហូត តើហេតុអ្វីទៅ? (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យអ្នកនៅតែបន្តក្អកទៀត៖
- ការក្អកគឺជាការការពារ។ ចលនាក្អកនេះនឹងបញ្ចេញសារធាតុបង្ករលាកពីសួតមកខាងក្រៅ ដើម្បីការពារផ្លូវដង្ហើម
- ការក្អកអាចដោយសារតែការបង្ករោគនៅផ្លូវដង្ហើមខាងលើ។ ទោះបីជាអ្នកធូរស្រាលពីជំងឺហើយក៏ដោយ អ្នកប្រហែលជានៅតែមានការរលាកខ្លះទៀតក្នុងសួត
- ការក្អកអាចកាន់តែធ្ងន់ធ្ងរនៅពេលយប់ រហូតដល់រំខានការគេង។ ករណីបែបនេះអ្នកអាចប្រើថ្នាំបំបាត់ក្អកដែលមានជាតិ កូដេអ៊ីន ដើម្បីទប់ស្កាត់ការរ៉េផ្លិចក្អក និងជំនួយដល់ការគេង។
ការក្អកដែលកើតឡើងយូរជាង ៣សប្តាហ៍ប្រហែលជាជំងឺរ៉ាំរ៉ៃហើយ។ បើសិនអ្នកនៅតែក្អក និងមានអារម្មណ៍មិនស្រួលខ្លួននៅរយៈពេល ៣សប្តាហ៍ក្រោយបែបនេះ វាគឺជាពេលវេលាដែលអ្នកគួរតែទៅជួបពេទ្យហើយ។ មូលហេតុដែលនាំឲ្យក្អករ៉ាំរ៉ៃអាចជា៖
- ជំងឺអាឡែហ្ស៊ីដែលមិនបានព្យាបាល
- ជំងឺហឺតដែលមិនបានព្យាបាល
- ផលរំខានរបស់ថ្នាំ
- ការច្រាលអាស៊ីតពីក្រពះ
ការក្អកជាប់រហូតអាចជាសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរណាមួយដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)បើសិនជាអ្នកក្អកមានឈាម ក្តៅខ្លួនខ្លាំង ឬពិបាកដកដង្ហើម កើតឡើងជាមួយការក្អកទៀត អ្នកត្រូវតែទៅជួបពេទ្យឲ្យបានលឿន ព្រោះវាអាចជាអាការៈរបស់ជំងឺរលាកសួត។ បើសិនជាអ្នកជក់បារី វាអាចជាជំងឺមហារីក។ ពេលនោះ គ្រូពេទ្យនឹងពិនិត្យស្ថានភាពអ្នកដើម្បីកំណត់រកមូលហេតុនៃការក្អក និងសម្រេចគម្រោងនៃការព្យាបាល៕