ជំងឺទឹកនោមផ្អែម មិនបង្ហាញរោគសញ្ញាជាក់លាក់ជានិច្ចទេ ដូច្នេះហើយ យើងចាំបាច់ត្រូវតាមដានរោគសញ្ញាឲ្យបានដិតដល់ ជាពិសេសរោគសញ្ញាដែលតែងតែលេចឡើងនៅពេលយប់ និងបង្ហាញពីការប៉ះពាល់សរសៃប្រសាទដោយកម្រិតជាតិស្ករក្នុងឈាមខ្ពស់។
រោគសញ្ញានៃជំងឺទឹកនោមផ្អែម ដែលកើតឡើងនៅពេលយប់
គ្នាយើងតែងយល់ថា ការគេងនៅក្នុងឥរិយាបថជាក់លាក់យូរពេល អាចសង្កត់សរសៃឈាម ឬសរសៃប្រសាទក្នុងដៃ និងនាំឲ្យស្ពឹកដៃ។ យ៉ាងណាមិញ ការស្ពឹកដៃអំឡុងពេលគេង ក៏អាចជាសញ្ញានៃការខូចសរសៃប្រសាទដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែមផងដែរ។
ពិតណាស់ ជាតិស្ករក្នុងឈាមខ្ពស់ អាចនាំឲ្យខូចសរសៃប្រសាទ ជាពិសេសនៅជើង និងប្រអប់ជើង។
រោគសញ្ញានៃជំងឺអាចប្រែប្រួលពីការស្ពឹកទៅជាមិនស្រួលក្នុងដៃ ជើង និងប្រអប់ជើង អាស្រ័យលើសរសៃប្រសាទដែលរងផលប៉ះពាល់។ លើសពីនេះ ជំងឺទឹកនោមផ្អែមក៏អាចនាំឲ្យមានបញ្ហាបេះដូង សរសៃឈាម ប្រព័ន្ធរំលាយអាហារ និងផ្លូវទឹកនោមដូចគ្នា។
ចង្កោមផលវិបាកឧស្សាហ៍កើតនៃជំងឺទឹកនោមផ្អែមធ្វើអោយខូច
ប្រព័ន្ធប្រសាទ
ជំងឺទឹកនោមផ្អែមធ្វើអោយខូចប្រព័ន្ធប្រសាទ ចែកចេញជា៤ផ្នែកធំៗ ព្រមទាំងមានរោគសញ្ញាផ្សេងៗគ្នាអាស្រ័យលើប្រភេទនៃការខូចខាតសរសៃប្រសាទ។ ផលវិបាកទាំងនេះ មានដូចជា៖
• ខូចសរសៃប្រសាទវិញ្ញាណ
• ប៉ះពាល់ប្រព័ន្ធប្រសាទស្វយ័ត
• ខូចប្រព័ន្ធសរសៃប្រសាទតំបន់ខាងលើ
• ខូចប្រព័ន្ធសរសៃប្រសាទចុង