មហារីក គឺជាជំងឺដ៏កាចសាហាវមួយប្រភេទដែលពិបាកក្នុងការព្យាបាល ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ ក្នុងពេលបច្ចុប្បន្នយើងសង្កេតឃើញថាមានមនុស្សជាច្រើនបាននិងកំពុងប្រឈមមុខជាមួយការកើតជំងឺមហារីកបានយ៉ាងងាយតាមរយៈការញ៉ាំអាហារ ឬទម្លាប់នៃការរស់នៅជាដើម។
១.បន្លែប្រភេទស្ពៃ ដូចជាស្ពៃក្តោប ផ្កាខាត់ណា ខាត់ណា មើមឆៃថាវ និងប្រូកខូលី ជាដើម ដែលមានអត្ថប្រយោជន៍ ក្នុងការការពាររាងកាយ ប្រឆាំងនឹងជម្ងឺមហារីកពោះវៀនធំ ជម្ងឺមហារីកចុងពោះវៀន និងមហារីកក្រពះ ។
២.អាហារដែលមានកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ បាយ ពោត និងគ្រាប់ធញ្ញជាតិ មានអត្ថប្រយោជន៍ក្នុងការ ជួយការពារសុខភាពរាងកាយ មិនឲ្យកើតមហារីកពោះវៀនធំ ។
៣.បន្លែផ្លែឈើដែលមានជាតិ បេតាខារ៉ូទីន និងវីតាមីន អា ច្រើនដូចជា ល្ពៅ ការ៉ុត ខាត់ណា និងប៉េងប៉ោះជាដើម អាចជួយការពាររាងកាយមិនឲ្យកើតជម្ងឺមហារីកបំពង់សំឡេង ។
៤.បន្លែផ្លែឈើ ដូចជាល្ហុងទុំ ត្របែក ប៉េងប៉ោះ និងផ្លែគីវី សម្បូរជីជាតិ វីតាមីន C ច្រើនដែលអាចជួយការពាររាងកាយ ប្រឆាំងទប់ទល់នឹង ជម្ងឺមហារីកបំពង់អាហារ និងមហារីកក្រពះ ៕