ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការកំចាត់មេរោគលើខោក្នុងរបស់មនុស្សស្រី។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកបោកខោក្នុង អ្នកគួរតែបោកដោយដៃ មិនគួរប្រើម៉ាស៊ីនបោកខោអាវមកបោកនោះទេ ព្រោះវាអាចផ្ទុកមេរោគដោយមិនដឹងខ្លួន។ នៅពេលដែលអ្នកបោកដោយដៃគួរតែញីវាឲ្យបានខ្លាំងទើបអាចសម្អាតបានល្អ ដោយមេរោគទាំងឡាយអាចងាប់បាន។
- នៅពេលដែលអ្នកបោកខោក្នុង គួរតែប្រើសាប៊ូទឹកមកបោកវិញទើបល្អ។ ជាពិសេស ទឹកដែលយកមកបោកនោះគួរតែជាទឹកត្រជាក់ ទើបអាចបោកសម្អាតខោក្នុងនោះបានល្អ និងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។
- ប្រសិនជាអ្នកពិតជារវល់ដល់គ្មានពេលបោកខោក្នុងទេ អ្នកអាចប្រើម៉ាស៊ីនបោកខោអាវមកបោកបាន ប៉ុន្តែម៉ាស៊ីននោះគួរតែសម្លាប់មេរោគឲ្យបានទៀតទាត់ ទើបមិនធ្វើឲ្យមេរោគទាំងនោះជ្រាតចូលទៅក្នុងខោក្នុងរបស់អ្នក។
- នៅពេលដែលអ្នកបោកខោក្នុងគួរតែកុំលាយជាមួយនឹងរបស់ផ្សេងបោក ទើបមិននាំមេរោគទៅផ្ទុកលើនោះ ដោយធ្វើឲ្យសុខភាពអ្នកប្រឈមនឹងគ្រោះថ្នាក់។ ដូចនេះ អ្នកគួរតែប្រើវិធីទាំងនេះដើម្បីបោកខោក្នុងរបស់អ្នក៕