ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានគ្រាប់ផ្កាឈូករ័ត្ន ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ពីអត្ថប្រយោជន៍ដ៏ប្រសើររបស់គ្រាបពូជនេះចំពោះសុខភាពឡើយ។ ថាតើគ្រាប់ផ្កាឈូករ័ត្នអាចផ្ដល់ផលល្អៗអ្វីខ្លះ? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃគ្រាប់ផ្កាឈូករ័ត្ន ៖
១. ការពារសសៃឈាមបេះដូង
គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលកម្ចាត់រ៉ាឌីកាល់សេរីនិងគ្រប់គ្រងកូឡេស្តេរ៉ូល។ ជាលទ្ធផលអ្នកនឹងអាចចៀសផុតពីបញ្ហាសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់។
២. បញ្ចុះកូឡេស្តេរ៉ូលមិនល្អ
គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកអាស៊ីតខ្លាញ់ polyunsaturated និង monounsaturated oleic acid ដែលសុទ្ធតែមានប្រសិទ្ធភាពកម្ចាត់កូឡេស្តេរ៉ូលមិនល្អដោយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អក្នុងឈាម។
៣. ពង្រឹងសុខភាពឆ្អឹង សាច់ដុំ និងសសៃប្រសាទ
គ្រាប់ពូជនេះជាប្រភពដ៏ប្រសើរនៃម៉ាញ៉េស្យូមដែលជួយរាងកាយក្នុងការផលិតថាមពលនិងពង្រឹងសុខភាពឆ្អឹង។ ការទទួលទានគ្រាប់ផ្កាឈូករ័ត្នក៏ជួយរក្សាសុខភាពកោសិកាសសៃប្រសាទនិងសាច់ដុំផងដែរ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
នេះក៏ព្រោះតែគ្រាប់ផ្កាឈូករ័ត្នក៏ជាប្រភពដ៏ល្អបំផុតមួយនៃសេលេញ៉ូមដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។
៥. រក្សាសុខភាពសន្លាក់
ក្រៅពីគ្រាប់ធញ្ញជាតិហើយនោះ គ្រាប់ពូជដូចជាគ្រាប់ផ្កាឈូករ័ត្នក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពសន្លាក់ផងដែរ៕