ប្រសិនជាអ្នកមិនចង់ឲ្យសក់ឆាប់ស ហើយចង់ឲ្យស្បែកស្អាត ម៉ត់រលោង អ្នកគួរតែជ្រើសរើសអាហារខាងក្រោមមកពិសារ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកអាចញ៉ាំសណ្តែកខ្មៅបាន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយធ្វើឲ្យអ្នកមិនឆាប់វង្វេង។ ម្យ៉ាងទៀត វានឹងជួយធ្វើឲ្យសក់អ្នកខ្មៅ ហើយស្បែករបស់អ្នកនឹងមិនងាយចាស់ឡើយ។ ល្ងរខ្មៅក៏ល្អចំពោះសុខភាពអ្នកដែរ ដោយធ្វើឲ្យអ្នកចៀសពីជំងឺថ្លង់។ ម្យ៉ាងទៀត បើសក់អ្នកតែងតែជ្រុះពេលឈឺ វាក៏អាចជួយធ្វើឲ្យសក់អ្នករឹងមាំ។ ជាពិសេស វាគឺជួយទប់ទល់មិនងាយឲ្យសក់សដុះមកឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយធ្វើឲ្យស្បែកអ្នកស្អាតជាងមុនទៀតផង។ ដូចនេះ អ្នកគួរតែញ៉ាំឲ្យបានច្រើន ទើបស្អាត ហើយសុខភាពល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)