ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលញ៉ាំរួចក្រពះនឹងងាយឈឺ។ តើមានអ្វីខ្លះទៅ?
- នៅក្នុងក្រូចមានផ្ទុកវីតាមីនសេខ្ពស់ណាស់ ថែមទាំងមានផ្ទុកជាតិជូរខ្ពស់។ នៅពេលដែលអ្នកពិសារច្រើនលើសកំណត់ នឹងងាយធ្វើឲ្យក្រពះរបស់អ្នកប្រែជាឈឺដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការបរិភោគផ្លែក្រូចមួយនេះ។
- ប្រសិនជាអ្នកមានជំងឺក្រពះ មិនគួរញ៉ាំផ្លែទំពាំងបាយជូរច្រើនឡើយ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលពិបាកធ្វើឲ្យក្រពះរំលាយអាហារខ្លាំងណាស់។ ជាហេតុដែលអាចធ្វើឲ្យអ្នកហើមពោះ និងឈឺក្រពះផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីបរិមាណក្នុងការបរិភោគ។
- ក្នុងផ្លែទទឹមក៏មានផ្ទុកសារធាតុជូរផងដែរ ដោយអាចធ្វើឲ្យក្រពះពោះវៀនរបស់អ្នករងសម្ពាធបាន។ ជាហេតុដែលធ្វើឲ្យក្រពះអ្នកបញ្ចេញអាស៊ីតខ្លាំង ព្រមទាំងអាចឈឺទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការបរិភោគផ្លែឈើមួយនេះឲ្យបានខ្ពស់៕